កីឡាអន្តរជាតិ
អន្តរជាតិ
Southampton បញ្ច​ប់លោក Hughes ពី​តំណែង​អ្នកចាត់ការ​
03, Dec 2018 , 5:34 pm        
រូបភាព
​ក្លិប Southampton បានសម្រេច​បញ្ចប់​លោក Mark Hughes ពី​តំណែង​អ្នកចាត់ការ​ទូទៅ​របស់​ខ្លួន​បន្ទាប់ពី​ដឹកនាំ​ក្រុម​មិនសូវ​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​រដូវ​កាល​នេះ​។​

 
​អ្នកចាត់ការ​វ័យ ៥៥​ឆ្នាំ ដែល​ឡើង​ដឹកនាំ Southampton រយៈពេល​៨​ខែ បាន​នាំ​ក្រុម​បាន​ចំណាត់ថ្នាក់​ទី​១៨ ក្នុង​តារាង Premier League ដែលជា​តំបន់​ត្រូវ​កាច់​ចោល​។ ឆ្លងកាត់​ការប្រកួត​១៤​លើក Southampton ស្គាល់​ជ័យជម្នះ​តែមួយ​លើក​ប៉ុណ្ណោះ ក្នុងនោះ​ចាញ់​៧ និង​ស្មើ​៦​ដង មាន​៩​ពិន្ទុ​។​
 
​បច្ចុប្បន​ក្លិប​កំពុង​ប្រកា​សរក​អ្នកចាត់ការ​ថ្មី​ដើម្បី​មក​ស្តា​ក្រុម​ឡើងវិញ ខណៈ​ជំនួយការ​គ្រូបង្វឹក​លោក Kelvin Davis នឹង​ទទួលបន្ទុក​ដឹកនាំ​ក្រុមបណ្តោះអាសន្ន​ពេលធ្វើ​ដំណើរ​ទៅ​ជួប Tottenham Hotspur នៅ​រាត្រី​ថ្ងៃទី​៥ ខែធ្នូ​នេះ សម្រាប់​ការប្រកួត​ក្នុង​លី​គ​សប្តាហ៍​ទី​១៥៕

© រក្សាសិទ្ធិដោយ thmeythmey.com