កីឡាអន្តរជាតិ
អន្តរជាតិ
នរណាជាម្ចាស់ពាន Ballon d'Or ឆ្នាំ២០១៨? ជ័យលាភីនឹងប្រកាសយប់នេះ
× ម្ចាស់ពានរង្វាន់កីឡាករបាល់ទាត់ឆ្នើមបំផុតលើលោក Ballon d'Or France Football ប្រចាំឆ្នាំ២០១៨ នឹងប្រកាសជ័យលាភីនៅរាត្រីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ នាទីក្រុងប៉ារីស ប្រទេសបារាំង។
មានសមាសភាព ៣០ នាក់ស្ថិតក្នុងបញ្ជីបេក្ខភាពដើម្បីប្រជែងពានរង្វាន់ Ballon d’Or ផ្នែកបុរស ដោយក្នុងនោះមាន ១១ រូបមកពីក្របខណ្ឌ Premier League រួមទាំងកីឡាករឆ្នើម Lionel Messi និងម្ចាស់ការពារតំណែងជើងឯក Cristiano Ronaldo។
ដោយឡែកផ្នែកនារី មានសមាជិកក្រុម Lyon រហូតដល់ទៅ ៧រូប ដែលស្ថិតក្នុងចំណោមបញ្ជីបេក្ខភាពទាំង ១៥ នាក់ដើម្បីប្រជែងពាននេះដែរ។
Ballon d’Or ជាពានប្រចាំឆ្នាំដែលផ្តួចផ្តើមឡើងដោយទស្សនាវដ្តីបារាំង France Football ផ្ទាល់តែម្តងតាំងពីឆ្នាំ១៩៥៦មក សម្រាប់ប្រគល់ជូនកីឡាករបាល់ទាត់ឆ្នើមលំដាប់ពិភពលោក។
សម្រាប់ពាន Ballon d’Or នេះ France Football អញ្ជើញតំណាងសារព័ត៌មានទូទាំងពិភពលោក ដើម្បីបោះឆ្នោតជ្រើសរើស។ ក្នុងចំណោម៣០នាក់ អ្នកសារព័ត៌មានត្រូវរើសយក៥នាក់ ដោយដាក់ពិន្ទុ ទៅតាមចំណាត់ថ្នាក់។ លេខមួយបាន៦ពិន្ទុ លេខពីរបាន៤ពិន្ទុ លេខបីបាន៣ពិន្ទុ លេខបួនបាន២ពិន្ទុ និងលេខប្រាំបាន១ពិន្ទុ។
ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយយើងឃើញថា Messi ខ្សែបម្រើក្រុម Barcelona និង Ronaldo អតីតខ្សែប្រយុទ្ធ Manchester United និង Real Madrid ដែលបច្ចុប្បន្នទៅចូលរួមជាមួយ Juventus បានចែកគ្នាលើកពាន Ballons d'Or ម្នាក់ ៥លើករៀងខ្លួនរួចមកហើយ។
តើសម្រាប់ឆ្នាំ២០១៨នេះ នរណាអាចបញ្ចប់អ្នកទាំងពីរបាន? ខណៈ Luka Modric ខ្សែបម្រើរបស់ក្រូអាស៊ី និង Real Madrid កំពុងត្រូវបានគេមើលឃើញថាមានភាគរយខ្ពស់ក្នុងការទទួលបានពានលំដាប់ពិភពលោកនេះ។
ខាងក្រោមជាបញ្ជីឈ្មោះកីឡាករទាំង៣០រូប និងកីឡាការិនី ១៥រូប ដែលត្រូវប្រជែងពាន Ballons d'Or ឆ្នាំ២០១៨៖
Tag:
បាល់ទាត់
Ballon d\'Or
© រក្សាសិទ្ធិដោយ thmeythmey.com