កីឡាអន្តរជាតិ
អន្តរជាតិ
Modric ម្ចាស់ពាន Ballon d’Or រំលឹកគុណ លោក Harry Redknapp អតីតគ្រូ Spurs
× Luka Modric បានលើកសរសើរអតីតអ្នកចាត់ការទូទៅ Tottenham Hotspur លោក Harry Redknapp ថាជាមនុស្សតែម្នាក់គត់ដែលជាអ្នកជំរុញ និងបំផុសគំនិតដើម្បីឲ្យរូបគេអាចក្លាយជាម្ចាស់ពានរង្វាន់កីឡាករឆ្នើម Ballon d'Or ឆ្នាំ២០១៨ របស់ទស្សនាវដ្តីបារាំង France Magazine នេះ។
ខ្សែបម្រើអន្តរជាតិក្រូអាស៊ី វ័យ៣៣ឆ្នាំរូបនេះ បានជួយក្រុមយក្ស Real Madrid ឈ្នះពាន Champions league ៣រដូវកាលជាប់គ្នា ហើយនាំក្រុមជម្រើសជាតិខ្លួនឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup នៅរុស្ស៊ីផងដែរ។ សមិទ្ធផលនេះហើយ ទើបធ្វើឲ្យរូបគេក្លាយជាកីឡាករដំបូងដែលឈ្នះពាន Ballon d’Or ក្រោយ Lionel Messi និង Cristiano Ronaldo ដែលគ្រងពាននេះរយៈពេលមួយទសវត្សរ៍ចុងក្រោយ។
លោក Harry Redknappjpg កំពុងណែនាំ Luka Modric កាលជាគ្រូនិងកូនក្រុមនៅ Spurs
ក្រោយទទួលពានលំដាប់ពិភពលោកនេះ Modric ក៏មិនភ្លេចដល់អ្នកដែលបានផ្លាស់ប្តូររូបគេក្នុងវិស័យកីឡាបាល់ទាត់នេះដែរ។ អតីតសមាជិកក្រុម Dinamo Zagreb រូបនេះ ត្រូបានលោក Redknapp នាំទៅចូលរួមជាមួយក្រុមមាន់ខ្នាយមាស Spurs ក្នុងឆ្នាំ២០០៨ ហើយបន្ទាប់ពីបង្ហាញទម្រង់លេងល្អ ក្លិបយក្សអេស្ប៉ាញរហស្សនាមស្តេចសក៏បានទិញយករូបគេទៅរួមក្រុមតាំងពីឆ្នាំ២០១២ រហូតបច្ចុប្បន្ន។
Modric រៀបរាប់ថា៖«ការផ្លាស់ប្តូរឥរិយាបទបានជួយខ្ញុំច្រើនណាស់ក្នុងអាជីពមួយនេះ។ ខ្ញុំតែងលេងដោយប្រើអារម្មណ៍ឆេវឆាវនៅលើទីលាន។ ប៉ុន្តែនៅពេលខ្ញុំទម្លាក់អារម្មណ៍បែបនោះចោល ខ្ញុំអាចលេងបានល្អជាងមុន និងតែងតែបង្ហាញភាពច្នៃប្រឌិតក្នុងការលេងរបស់ខ្ញុំបានថ្មីៗបន្ថែមទៀត។ អ្វីទាំងអស់នេះគឺ Harry Redknapp ជាអ្នកផ្លាស់ប្តូរខ្ញុំ»។
សម្រាប់ពាន Ballon d’Or ដែលរៀបចំដោយទស្សនាវដ្តីបារាំង France Football បានអញ្ជើញតំណាងសារព័ត៌មានទូទាំងពិភពលោក ដើម្បីបោះឆ្នោតជ្រើសរើស ដោយ Modric ទទួលបានសំឡេងឆ្នោតលើសអតីតមិត្តរួមក្រុម Cristiano Ronaldo ដែលទទួលបានលេខ២ Antoine Griezmann, Kylian Mbappe និង Lionel Messi ដែលស្ថិតនៅលេខរៀតទី៥៕
Tag:
បាល់ទាត់
Ballon d\'Or
Luka Modric
Harry Redknapp
© រក្សាសិទ្ធិដោយ thmeythmey.com