កីឡាអន្តរជាតិ
អន្តរជាតិ
វៀតណាម​ឈ្នះ​ហ្វីលីពីន ២-១ ឡើងទៅ​ដណ្តើមពាន Suzuki Cup ជាមួយ​ម៉ាឡេស៊ី​
06, Dec 2018 , 9:19 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​វៀតណាម​បាន​ឈានទៅ​ដណ្តើម​ពានរង្វាន់ AFF Suzuki Cup 2018 ជាមួយ​ម៉ាឡេស៊ី បន្ទាប់ពី​យកឈ្នះ​ហ្វី​លី​ពីន ២-១ នា​ជំនួប​ជើង​ទី​២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​យប់​ថ្ងៃទី​៦ ខែធ្នូ​នេះ ក្នុង​កីឡដ្ឋាន My Dinh ក្នុង​ទីក្រុង​ហាណូយ​។ សរុប​លទ្ធផល​ទ​ទាំងពីរ​ជើង (Aggregate) វៀត​ណា​ឈ្នះ​ហ្វីលីពីន ៤-២​។



កាលពី​ជើង​ទី​១ ដែល​ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ វៀតណាម​ជា​អ្នកឈ្នះ​ដោយ​លទ្ធផល ២-១​។ ត្រឡប់​ទៅ​ទឹកដី​វៀត​ណា​វិញ ម្ចាស់ផ្ទះ​ក៏​នៅតែ​អាច​បន្ត​ជ័យជម្នះ​ជា​លើក​ទី​២​របស់ខ្លួន​ក្នុង​លទ្ធផល ២-១ ដដែល​។​
  
 
​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ AFF Suzuki Cup ឆ្នាំ​២០១៨ នេះ នឹងត្រូវ​ធ្វើឡើង​ចំនួន​២​ជើង​ដូច​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែរ​។ ម៉ាឡេស៊ី​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​មុន នៅ​ថ្ងៃទី​១១ ខែធ្នូ ហើយ​ត្រឡប់​ទៅ​ដី​វៀតណាម​វិញ​សម្រាប់​ជំនួប​លើក​ទី​២ នៅ​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ​២០១៨​៕


Tag:
 AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com