ជាតិ
សេដ្ឋកិច្ច
​កម្ពុជា​-​វៀតណាម ចុះ​កិច្ចព្រមព្រៀង​យោគយល់​គ្នា​ពី​ការធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន​
07, Dec 2018 , 9:59 pm        
រូបភាព
ជំនួបរវាងថ្នាក់ដឹកនាំកម្ពុជានិងថ្នាក់ដឹកនាំវៀតណាម
ជំនួបរវាងថ្នាក់ដឹកនាំកម្ពុជានិងថ្នាក់ដឹកនាំវៀតណាម
​ភ្នំពេញ​៖ កម្ពុជា​-​វៀតណាម បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​លើ​ពាណិជ្ជកម្ម​តាម​ព្រំដែន​។ ការចុះ​កិច្ចព្រមព្រៀង​នេះ គឺធ្វើឡើង​ក្នុងជំនួប​រវាង​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម នា​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨​។​

 
​ក្នុងជំនួប​នោះ ក្រៅពី​ចុះ​កិច្ចព្រមព្រៀង​ខាងលើ ភាគី​ទាំងពីរ ក៏បាន​ចុះហត្ថលេខា​លើ​ឯកសារ​៥​ផ្សេងទៀត​ដែរ ដែល​រួមមាន អនុសារណៈ​ស្តីពី​យុទ្ធ​សហប្រតិបត្តិការ​លើ​វិស័យ​ដឹកជញ្ជូន​រយៈពេល​៧​ឆ្នាំ​២០១៨-២០២៥, វិសោធនកម្ម​ពិធីសារ​ឆ្នាំ​២០០៥ សម្រាប់​ការអនុវត្ត​កិច្ចព្រមព្រៀង​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​គោក​ឆ្នាំ​១៩៩៨, វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្តីពី​ការដឹកជញ្ជូន​ផ្លូវទឹក​ឆ្នាំ​២០០៩, កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម​ឆ្នាំ​២០១៨-២០១៩ ស្តីពី​ការអនុគ្រោះ​លើ​ពន្ធ​បន្ទាត់​ពន្ធគយ​ឲ្យ​គ្នា​ទៅវិញទៅមក និង កិច្ចព្រមព្រៀង​ស្តីពី​ការទប់ស្កាត់​ការជួញដូរ ការជីក​កកាយ​ដោយ​ខុសច្បាប់ និង​ការនាំ​ត្រឡប់មកវិញ​នូវ​សម្បត្តិ​បេតិកភណ្ឌ នៃ​ប្រទេស​ទាំងពីរ​។ 
 
​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​កម្ពុជា នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​៨ ខែធ្នូ​៕ 
 

Tag:
 ពាណិជ្ជកម្ម​
  ព្រំដែន​
  កម្ពុជា​-​វៀតណាម​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com