ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពលរដ្ឋ​បង្ហាញ​ការសោកស្ដាយ​ជាថ្មី​ពេល​ធាតុ​របស់លោក រិច​ឈ្នឺ​រ មកដល់​ខេត្តសៀមរាប​
08, Dec 2018 , 7:29 pm        
រូបភាព
​សៀមរាប​៖ នៅ​ថ្ងៃទី​៥ ធ្នូ ឆ្នាំ​២០១៨ ធាតុ​របស់លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ដឹក​តាម​ជើងយន្តហោះ​ពី​ប្រទេស​ស្វី​ស មកដល់​ខេត្តសៀមរាប​។ ធាតុ​របស់លោក ត្រូវ​តម្កល់​ក្នុង​ចេតិយ​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៣ ឬ​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧ ទៅតាម​បណ្ដាំ​របស់លោក​។ ប្រជាពលរដ្ឋ​បានបង្ហាញ​វត្តមាន​ច្រើន​កុះករ ស្វាគមន៍​វត្តមាន​រប​ស់លោក រិច​ឈ្នឺ​រ សាជាថ្មី​មកកាន់​តែ​ខេត្តសៀមរាប​បើទោះបី​ដឹងថា ត្រឹម​ជា​ធាតុ​យ៉ាងណាក្ដី​។ ពួកគេ​បានបង្ហាញ​ការសោកស្ដាយ អាឡោះអាល័យ​ជាថ្មី និង​ខ្លះ​បង្ហូរទឹកភ្នែក​ផង ពេល​ឃើញ​ធាតុ​របស់លោក ត្រូវបាន​ដង្ហែរ​ចូល​មន្ទីរពេទ្យ​ទាំង​អារម្មណ៍​ក្ដុកក្ដួល​ក្រៃលែង​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប ដូចតទៅ​៖


















© រក្សាសិទ្ធិដោយ thmeythmey.com