កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកប្រដាល់មិនដែលចាញ់អង់គ្លេស ទាយថា Man Utd ចាញ់៧-០ ហើយ Arsenal ឈ្នះ៥-០
× ភ្ញៀវក្នុងសប្តាហ៍នេះ គឺអ្នកប្រដាល់មិនស្គាល់ចាញ់ Josh Warrington ដែលជាម្ចាស់ខ្សែក្រវាត់ទម្ងន់ស្រាល (Featherweight) ពិភពលោក IBF។ កីឡាករសញ្ជាតិអង់គ្លេសវ័យ២៨ឆ្នាំរូបនេះ ត្រូវបានអញ្ជើញឲ្យចូលរួម ក្នុងកម្មវិធីវិភាគលទ្ធផលកីឡាបាល់ទាត់ សម្រាប់ជំនួបទាំង១០គូ ក្នុងក្របខណ្ឌ Premier League នាការប្រកួតនៅសប្តាហ៍ទី១៦។
Warrington គឺជាអ្នកគាំទ្រក្រុមកីឡាបាល់ទាត់ Leeds United និងជាប្រធានអ្នកគាំទ្ររបស់ក្លិបនេះទៀតផង។ រូបគេបានក្លាយជាអ្នកប្រដាល់ដំបូងគេ ពីទីក្រុងកំណើតរបស់ខ្លួន (Leeds) ដែលអាចឈ្នះខ្សែក្រវាត់លំដាប់ពិភពលោក បន្ទាប់ពីផ្តួលដៃគូ Lee Selby កាលពីខែឧសភាកន្លងទៅ។
កីឡាករ Josh Warrington អំឡុងពេលហ្វឹកហាត់
ដោយមើលឃើញពីការស្រលាញ់វិស័យកីឡាបាល់ដ៏លើសលប់ ក្រៅពីអាជីពជាអ្នកប្រដាល់សកលរបស់ខ្លួននោះ Warrington ត្រូវបានអញ្ជើញឲ្យចូលរួមវិភាគ ជាមួយលោក Mark Lawrenson ដែលជាអ្នកជំនាញកីឡាបាល់ទាត់ប្រចាំ BBC Sport ក្នុងសប្តាហ៍នេះ។
សម្រាប់ការប្រកួតក្នុងក្របខណ្ឌកំពូលអង់គ្លេស សប្តាហ៍ទី១៦ មានជំនួបគូពិសេសមួយគូ រវាង Chelsea និង Mancheter City និងគូសំខាន់ផ្សេងទៀត។ Warrington និង Lawrenso ព្យាករណ៍ថា ក្រុមមេឃខៀវ ឈ្នះតោខៀវដូចគ្នា ដោយខុសគ្នា តែគ្រាប់បាល់ស៊ុតបញ្ចូលទីប៉ុណ្ណោះ។
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត សម្រាប់ការទស្សន៍ទាយគូផ្សេងទៀត ម្ចាស់ខ្សែក្រវាត់ពិភពលោក និងជាអ្នកគាំទ្រក្រុម Leed United ដ៏ស្មោះស្ម័គ្រម្នាក់នោះ បានព្យាករថា Manchester United នឹងចាញ់ Fulham ដល់ទៅ៧-០ ហើយ Arsenal ឈ្នះ Huddersfield ៥-០ ខណៈលោក Lawrenso ទាយថា Man Utd ឈ្នះ២-០ និង Arsenal ឈ្នះ ៣-០។
Warrington លើកហេតុផលថា ក្រុមបិសាចក្រហម លេងមិនបានល្អទេ ក្នុងរយៈពេលចុងក្រោយ ហើយកាលពីប៉ះ Southampton កន្លងទៅ រូបគេមើលឃើញថា ក្រុមរបស់លោក Jose Mourinho សមនឹងចាញ់ក្នុងលទ្ធផល ៣-១ឯណោះ។ ដូច្នេះក្នុងជំនួបនេះ រូបគេសម្រេចជ្រើសរើសក្រុម Fulham ដែលមានអ្នកចាត់ការថ្មី លោក Claudio Ranieri ជាមួយនឹងលទ្ធផលឈ្នះ ៧-០។
Man Utd បច្ចុប្បន្ន ស្ថិតក្នុងចំណាត់ថ្នាក់ទី៨ ក្នុងតារាង Premier League មាន២២ពិន្ទុ ក្រោយឆ្លងកាត់១៥ប្រកួត តាមពីក្រោយក្រុមឈកំពូលតារាង Man City ដល់ទៅ១៨ពិន្ទុ។ រីឯ Fulham ស្ថិតនៅបាតតារាងមាន៩ពិន្ទុ ដែលកំពុងប្រឈម នឹងការកាត់ចោលនៅរដូវកាលក្រោយ។
ខាងក្រោមជាការព្យាករលទ្ធផលការប្រកួតទាំង១០គូរ របស់ Warrington និង Lawrenso
Tag:
បាល់ទាត់
Josh Warrington
© រក្សាសិទ្ធិដោយ thmeythmey.com