អត្ថបទពាណិជ្ជកម្ម
ស្រាបៀរ ABC Extra Stout,Heineken និងTiger ប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មីឆ្នាំ ២០១៧-២០១៨
× កាលពីថ្ងៃទី៣០ ខែវិច្ឆិកាកន្លងទៅ នៅទីស្នាក់ការក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ស្រាបៀរលំដាប់ពិភពលោកទាំង៣ គឺស្រាបៀរ ABC Extra Stout, Heineken និង Tiger បានរៀបចំកម្មវិធីប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧- ២០១៨។ កម្មវិធីពិសេសនេះ មានការអញ្ជើញចូលរួមពីគូស្វាមីភរិយា ដែលឈ្នះរង្វាន់ ថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) និងភ្ញៀវកិត្តិយសជាច្រើនទៀត។
ស្រាបៀរABC Extra Stout បានប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ ទៅទីក្រុងប៉ារីស ចំនួន ៥រង្វាន់។ ស្រាបៀរ Heineken បានប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ ទៅទីក្រុងអាំស្ទែដាំចំនួន ២រង្វាន់។ ស្រាបៀរ Tiger បានប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅប្រទេសជប៉ុន ជាមួយនឹងបទពិសោធន៍រំភើបរីករាយនៃការជិះស្គីទឹកកក ចំនួន ១៥រង្វាន់។ កម្មវិធីចាប់រង្វាន់ផ្តាច់ព្រ័ត្រនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យទី ៤ ខែវិច្ឆិកាកន្លងទៅ នៅស្ថានីយទូរទស្សន៍ PNN ឆ្នាំ២០១៨។
លោក ជាម សុនិត និងអ្នកស្រី យ៉ាន ស្រីម៉ៅ មកពីខេត្តព្រៃវែង ដែលជាគូស្វាមីភរិយាថ្មីមួយគូ ក្នុងចំណោមចំនួនគូស្វាមីភរិយាថ្មីជាច្រើនគូ ដែលបានឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ ទៅទីក្រុងអាំស្ទែដាំ ពីកម្មវិធីពិសេសនេះបានមានប្រសាសន៍ថា៖«ពួកគាត់មានអារម្មណ៍រំភើបយ៉ាងខ្លាំង នៅពេលដឹងថា ខ្លួនត្រូវរង្វាន់ធំពីស្រាបៀរ Heineken។ ពួកគាត់ទាំងពីរបានបញ្ជាក់ថា ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ពិតជាបានប្រគល់រង្វាន់ជូនគូស្វាមីភរិយាថ្មីទាំងអស់ ដែលបានត្រូវរង្វាន់ពីកម្មវិធីពិសេសនេះ»។
គម្រោងអាពាហ៍ពិពាហ៍ថ្មី ក្នុងកម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍រដូវកាលថ្មី របស់ស្រាបៀរលំដាប់ពិភពលោកទាំង៣ គឺស្រាបៀរ ABC Extra Stout, Heineken និង Tiger ចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ខែកញ្ញា ឆ្នាំ ២០១៩។ ស្រាបៀរ ABC Extra Stout នឹងចែករង្វាន់ដំណើរកម្សាន្តនៅទីក្រុងឡុងដ៏។ ស្រាបៀរ Heineken នឹងចែករង្វាន់ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅឡូសអាន់ជ័រលេស ហើយស្រាបៀរ Tiger នឹងចែករង្វាន់ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅទីក្រុងស៊ីដនី។
តើលោកអ្នកចង់អបអរពិធីអាពាហ៍ពិពាហ៍របស់ខ្លួន ជាមួយស្រាបៀរលំដាប់ពិភពលោកឬទេ?
ទំនាក់ទំនងទិញស្រាបៀរលំដាប់ពិភពលោក សម្រាប់ពិធីអាពាហ៍ពិពាហ៍របស់អ្នក និងសាកសួរព័ត៌មានបន្ថែម តាមទូរស័ព្ទលេខ 011 222 400 ឬ 011 333 500៕
ពិសាដោយការទទួលខុសត្រូវ!!!
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com