ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព​ល្អ ៖ អ្វីដែល​អ្នក​គួរតែ​ដឹង និង​ប្រុងប្រយ័ត្ន​
09, Dec 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ទម្លាប់​ប្រចាំថ្ងៃ​របស់​អ្នក មិនមែន​សុទ្ធតែ​ល្អ និង​ត្រឹមត្រូវ​ទាំងអស់​នោះឡើយ ហើយ​បើ​អ្នក​បន្ត​ការធ្វេសប្រហែស ប្រព្រឹត្ត​វា​ម្តង​ហើយ​ម្តងទៀត ច្បាស់​ណាស់ មិនយូរ​មិនឆាប់ អ្នក​អាច​នឹង​ជួប​បញ្ហា​សុខភាព ដែល​បណ្តាលមកពី​កំហុសឆ្គង​ទាំងនោះ​។​


 
​ខាងក្រោម​នេះ គឺជា​ការពិត និង​ជា​អ្វីដែល​អ្នក​គួរតែ​ដឹង ៖
 
1. បើ​អ្នកប្រើប្រាស់​ទូរស័ព្ទ ចូរ​និយាយ​ដាក់​ត្រចៀក​ខាងឆ្វេង ពីព្រោះ ខាងស្តាំ គឺ​វា​ជិត​នឹង​ខួរក្បាល​ខ្លាំងពេក ហើយ​ការសិក្សា​ក៏បាន​បង្ហាញថា​ដែរ ពេល​ទូរស័ព្ទ​ជិត​អស់​ថ្ម កុំ​ប្រើ ឬ​យក​វា​មក​ទុក​ជិត​ខ្លួន ពីព្រោះ ជាតិ​វិទ្យុសកម្ម​របស់​វា​កើនឡើង​ខ្ពស់​
 
2. ក្រោយ​លេបថ្នាំ​រួច អ្នក​ប្រហែលជា​សម្រាក​បន្តិច ប៉ុន្តែ អ្នកជំនាញ​បាន​ណែនាំ​ថា អ្នក​គួរតែ​ដើរ ឬ​បញ្ចេញ​សកម្ម​បន្តិច ក្រោយ​ញ៉ាំ​ថ្នាំ​រួច​។​
 
3. ស្ត្រ​បឺ​រី​មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ អ្នក​មិន​បានដឹង​ទេ​ថា វា​ក៏​អាច​ទៅ​បន្សាប ឬ​បញ្ចុះ​ជាតិ​អាស៊ីត​អ៊ុយ​រិច​បាន​ផងដែរ​។​
 
4. មនុស្ស​គ្រប់គ្នា​ត្រូវបាន​គេ​ប្រាប់ ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ប៉ុន្តែ មិនមែន​មុន​ចូល​គេង​ឡើយ ពីព្រោះ បើ​អ្នក​ញ៉ាំ​ទឹក​ច្រើន មុនពេល​ចូល​គេង វា​នឹងធ្វើ​ឲ្យ​ក្រពះ​របស់​អ្នក​បន្ត​ធ្វើការ ហើយ​អ្នក​ក៏​ប្រហែលជា​ត្រូវ​ងើប​នោម​ផងដែរ​។​
 
5. មនុស្ស​គ្រប់គ្នា​ចូលចិត្ត​កាហ្វេ ប៉ុន្តែ ការ​ញ៉ាំ​ទឹកដោះគោ​រាល់ថ្ងៃ អាចជួយ​ឲ្យ​អ្នកមាន​ឆ្អឹង​រឹងមាំ និង​ចាក​ផុតពី​ជំងឺ​នានា​។​
 
6. ផ្លែឈើ​អ្វីដែល​ជួយ​ឲ្យ​អ្នក​នៅ​ក្មេង​? ចម្លើយ គឺ​ឈើ​រី​។​
 
7. ពេលវេលា​ដែល​ល្អ​បំផុត សម្រាប់​គេង​គឺ ពី​ម៉ោង ៩ ទៅដល់​ម៉ោង ៦ ព្រឹក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com