ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទឹកដោះគោជូរ ជួយដល់សុខភាពឆ្អឹង
× ការសិក្សាថ្មីមួយបានបង្ហាញថា ការបង្កើនការញ៉ាំទឹកដោះគោជូរ គឺជាជម្រើសដ៏ល្អសម្រាប់មនុស្សចាស់ ពីព្រោះ វាអាចការពារ និងពង្រឹងឲ្យឆ្អឹងរឹង ហើយចៀសផុតពីកត្តាប្រឈមទៅនឹងជំងឺពុក ឬបាក់បែកឆ្អឹង។
ការញ៉ាំទឹកដោះគោជូរ អាចបង្កើនដង់ស៊ីតេឆ្អឹង ព្រមទាំងកាត់បន្ថយការប្រឈមនៃជំងឺពុកឆ្អឹង នៅពេលអ្នកមានអាយុកាន់តែចាស់។ ជំងឺពុកឆ្អឹង គឺជាស្ថានភាពរ៉ាំរ៉ៃ ដោយសារតែការបាត់បង់កំហាប់ និងភាពរឹងមាំរបស់ឆ្អឹង ដែលជាហេតុធ្វើឲ្យអ្នក ងាយនឹងបាក់បែកឆ្អឹង ទោះបីត្រូវរបួស ឬទទួលការប៉ះទង្គិចតិចតួចក៏ដោយ។
ការសិក្សាបានបញ្ជាក់ថា ស្ត្រីដែលញ៉ាំទឹកដោះគោជាប្រចាំ អាចកាត់បន្ថយឱកាសកើតជំងឺឆ្អឹង ដល់ទៅ ៣១ ភាគរយ និងជំងឺពុកឆ្អឹងដល់ទៅ ៣៩ ភាគរយ ចំណែកបុរសវិញ អត្រានេះបានកើនឡើងដល់ទៅ ៥២ ភាគរយ។
ទឹកដោះគោជូរ គឺជាប្រភពដ៏ល្អ នៃសារធាតុ និងវីតាមីន ដែលឆ្អឹងត្រូវការ ដើម្បីលូតលាស់ និងបង្កើនភាពរឹងមាំ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com