កំណាព្យ
រួមគ្នា​ដើម្បី​កម្ពុជា​ក្លាយជា​នាគ​អាស៊ី​!
09, Dec 2018 , 4:09 pm        
រូបភាព
ដោយ: ថ្មីៗ


បទ ពាក្យ​៨

-​ចំណូល​រាស្ត្រ​កើន​ចម្រើន​រដ្ឋា​
​ជា​ផ្លែផ្កា​នៃ​សុខសន្តិភាព​
​យើង​រួម​កម្លាំង​តាំង​មិន​ព្រម​ទាប​
​ប្រឹងប្រែង​ប្រៀប​រៀប​ប្រាណ​ធ្វើ​នាគ​ថ្មី​។​
 
-​ខំ​ពង្រឹង​ខ្លួន​ឲ្យ​មួន​មាំ​ខ្លាំង​
​ចុះជួយ​ច្បាំង​ឲ្យ​ស្រុះ​ទាំងប្រុស​ស្រី​
​ជម្រះ​ឲ្យ​អស់​ចម្រោះ​ក្រក្រី​
​ជំនាញ​ថ្មី​កុំ​ហី​រៀន​ឲ្យ​ច្បាស់​។​
 
-​ទាក់​ទុន​ពី​ក្រៅ​ហៅ​ទាំង​ក្នុងស្រុក​
​កុំ​សំកុក​សម្រុក​ទាំង​ក្មេង​ចាស់​
​ក្រុង​ស្រែចម្ការ​ធ្វើការ​ឲ្យ​ណាស់​
​មិនយូរ​ច្បាស់​យើង​ឈានដល់​គោលដៅ​។​
 
-​ជំរុញ​គ្រប់ផ្នែក​បច្ចេកវិទ្យា​
​រៀន​ត​គ្នា​បើ​ខ្វះ​រក​អ្នក​ក្រៅ​
​ទីផ្សារ​អន​ឡាញ​បណ្តាញ​លឿន​ស្លៅ​
​នាគ​យើង​ដៅ​ពិត​ដល់​ដូច​បំណង​៕

© រក្សាសិទ្ធិដោយ thmeythmey.com