ជាតិ
មិន​ចង់​ធ្វើការ​ឲ្យ​គេ​ព្រោះ​រង​សម្ពាធ កញ្ញា មាន សិលា បើកហាង​កាហ្វេ​ខ្លួនឯង​
09, Dec 2018 , 9:29 pm        
រូបភាព
​ម្ចាស់​ហាង​កាហ្វេ​ថ្មី (Startup) Le Jardin Café កញ្ញា មាន សិលា បាន​ឲ្យ​ដឹងថា មុននឹង​ចាប់  ផ្តើម​អាជីវកម្ម​លើ​ផ្នែក​កាហ្វេ​នេះ កញ្ញា​ធ្លាប់​បម្រើការ​ក្នុង​ហាង​កាហ្វេ​ល្បីៗ​ជាច្រើន ចាប់តាំងពី​ថ្នាក់​តូច រហូត​ក្លាយជា​អ្នកគ្រប់គ្រង​ទូទៅ​ក្នុង​ហាង​។ ទោះ​ទទួលបាន​តំណែង​ខ្ពស់​យ៉ាងណា ក៏​មិនអាច​ទាក់ចិត្ត កញ្ញា ពី​គម្រោង​បើកហាង​ដោយ​ខ្លួនឯង​ដែរ​។ កញ្ញា ក៏​សម្រេចចិត្ត​សាកល្បង​បើកហាង​កាហ្វេ Le Jardin Café ឡើង ដោយ​គិតថា​ខ្លួន​មានបទពិសោធន៍​ច្រើន​លើ​អាជីវកម្ម​កាហ្វេ​នេះ​។  


 
​កញ្ញា​ឲ្យ​ដឹងថា​៖« ពេលធ្វើការ​ឲ្យ​គេ​ខ្ញុំ​រង​សម្ពាធ មេ​ថា​ឲ្យ តែ​វា​ជា​ចំណុច​ល្អ ធ្វើ​ឲ្យ​យើង​បាន​ចេះដឹង យល់​ពី​ការធ្វើ​កាហ្វេ និង​របៀប​គ្រប់គ្រង​ហាង​វា​បែបណា ដែល​ធ្វើ​ឲ្យ​យើង​មាន​ដល់​ថ្ងៃ​ហ្នឹង​»​។ 
​ក្នុង​រយៈកាល​បើក​ដំណើរការបាន​៣​ខែ​មកនេះ មានការ​គាំទ្រ​ច្រើន​ពី​សំណាក់​អតិថិជន ក្នុង​មួយ​ថ្ងៃជា​មធ្យម​លក់ បាន​ច​ន្លះ​ពី ៥០ ទៅ​៦០ កែវ ដោយសារ​មានតម្លៃ​ធូរ​ថ្លៃ និង​មាន​សេវាកម្ម​ដឹកជញ្ជូន​ដល់​កន្លែង​។ កញ្ញា​បាន​និយាយថា​៖« កាហ្វេ​មួយ​កែវ ៥០០០​រៀល មិន​ថា​អ្នកមាន​ប្រាក់ខែ​ច្រើន ឬក៏​តិច​ទេ គាត​អាច​ញាំ​កាហ្វេ​របស់ខ្ញុំ​បាន ហើយ​កាហ្វេ​របស់ខ្ញុំ ខ្ញុំ​យក​ប្រភេទ​កាហ្វេ​អ៊ីតាលី ដែលមាន​រសជាតិ​ឆ្ងាញ់ ចំពោះ​អ្នក​ចូលចិត្ត​កាហ្វេ​បែប​អ៊ឺរ៉ុប​»​។ 




 
​ដើម្បី​ជ្រាប​ច្បាស់​សូម​លោកអ្នក​នាង​ស្តាប់​បទ​សម្ភាស​រវាង​លោក ភួង វ៉ាន់​ថា នៃ​សារព័ត៌មាន​ថ្មីៗ និង​កញ្ញា មាន សិលា ដូចតទៅ​៖

 

Tag:
 Startup
  កាហ្វេ
© រក្សាសិទ្ធិដោយ thmeythmey.com