ជាតិ
វីដេអូ
អត្ថបទពាណិជ្ជកម្ម
​មុន​ដាច់​ឆ្នាំ​បេ​ប៊ី អោត​ឡេ​ត រៀបចំ​ពិព័រណ៍ promotion ចុងឆ្នាំ ដើម្បី​អរគុណ​អតិថិជន​របស់ខ្លួន​
09, Dec 2018 , 4:43 pm        
រូបភាព
​ហាង​បេ​ប៊ី អោត​ឡេ​ត នឹង​រៀបចំ​ពិព័រណ៍​ថ្មី​មួយទៀត គឺ​ពិព័រណ៍ promotion ចុងឆ្នាំ ដែល​នឹងត្រូវ​រៀបចំឡើង​យូរ​ជាង​មុន គឺ​ដល់​ទៅ​៣​ថ្ងៃ គឺ​ពី​ថ្ងៃទី ១៤-១៦ ខែធ្នូ នៅ​ហាង​បេ​ប៊ី អោត​ឡេ​ត សាខា​វិមានឯករាជ្យ​។   
 
​លោក វាល​សុន ឃីម អ្នកគ្រប់គ្រង​ផ្នែក​ទីផ្សារ​របស់​ហាង​បេ​ប៊ី អោត​ឡេ​ត  បាន​ឲ្យ​ដឹងថា​«​ពិព័រណ៍​promotion ចុងឆ្នាំ​»​នេះ​ឡើង​ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ដែល​បាន​គាំទ្រ​ហាង​បេ​ប៊ី អោត​ឡេ​ត រយៈពេល​មួយឆ្នាំ​មកនេះ​។  លោក វាល​សុន ឃីម បាន​បន្តទៀតថា នៅក្នុង​ពិព័រណ៍​នេះ គឺ​នឹង​ផ្តល់ជូន​អតិថិជន​នូវ​កម្មវិធី​កម្សាន្ត​ឈ្នះ​រង្វាន់ កម្មវិធី​ទិញ​ទំនិញ​បញ្ចុះតម្លៃ​ពី​ក្រុមហ៊ុន​ដែល​ចូលរួម​តាំងពិព័រណ៍ និង​មានការ​កាដូ​ដែល​រៀបចំ​ដោយ​ហាង​បេ​ប៊ី អោត​ឡេ​ត​ផ្ទាល់​។ លើសពីនេះ នៅក្នុង​ថ្ងៃ​តាំងពិព័រណ៍​promotion ចុងឆ្នាំ រយៈពេល​៣​ថ្ងៃនោះ ក៏​នឹងមាន​កម្មវិធី​ដើរ​ម៉ូត​កុមារ និង​ការផ្តល់​ប្រឹក្សា​យោបល់​ពី​គ្រូពេទ្យ​ជំនាញ​ជាតិ និង​អន្តរជាតិ​ផងដែរ​។  
 
​ដើម្បី​លម្អិត​ពី​«​ពិព័រណ៍​promotion ចុងឆ្នាំ​»​នេះ សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​ខាងក្រោម​នេះ​៖
 
 
​ដូច្នេះ​សូម​អញ្ជើញ​អតិថិជន​ទាំងអស់​របស់​ហាង បេ​ប៊ី អោត​ឡេ​ត អញ្ជើញ​ចូលរួម​ក្នុង​«​ពិព័រណ៍​promotion ចុងឆ្នាំ​»​ឲ្យ​បាន​កុះករ ដើម្បី​ទទួលបាន​នូវ​ភាពសប្បាយ​រីករាយ បង្កើន​មិត្តភាព ចំណេះដឹង​ពី​ការថែទាំ​សុខភាព​ម្តាយ និង​ទារក ជាពិសេស​ទទួលបាន​ផលិតផល​សម្រាប់​កូនៗ​ដែលមាន​គុណភាព តម្លៃ​សមរម្យ ចំពេល​បញ្ចុះតម្លៃ​ដ៏​ច្រើន​ថែមទៀត​។​


 

​សូមបញ្ជាក់ថា កន្លងមក​ហាង​បេ​ប៊ី អោត​ឡេ​ត ដែលជា​ហាង​ទំនិញ​កុមារ​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា បានទទួល​ជោគជ័យ​លើសពី​ការរំពឹងទុក ក្នុង​ការរៀបចំ​ពិព័រណ៍​ស្រដៀង​គ្នា​នេះ​២​លើក​រួចមកហើយ​។  ពិព័រណ៍​promotion ចុងឆ្នាំ ដែលជា​ពិព័រណ៍​ធំ​ចុងក្រោយ​សម្រាប់​ឆ្នាំ​២០១៨​នេះ ក៏ត្រូវ​បាន​លោក វាល​សុន ឃីម រំពឹងថា​នឹង​ទទួលបាន​ជោគជ័យ​បន្តទៀត​ដែរ​៕

(អត្ថបទពាណិជ្ជកម្ម)

 

Tag:
 បេ​ប៊ី អោត​ឡេ​ត​
 babyoutlet
 ​ពិព័រណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com