អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អុិ​ច​ឆេង មាន​មោទកភាព​ដែល​បាន​ចូលរួម​លើកកម្ពស់​វិស័យ​ឧបករណ៍​និ​ស្ស​ន្ទ ជាមួយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា
09, Dec 2018 , 6:09 pm        
រូបភាព
ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អុិច​ឆេង និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បានបញ្ចប់​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ចំនួន​ប្រាំ ប្រចាំឆ្នាំ​2018 របស់ខ្លួន​ដោយ​ជោគជ័យ កាលពី​ថ្ងៃទី​8 ខែធ្នូ ឆ្នាំ 2018 នៅក្នុង​ខេត្តបាត់ដំបង ដែលជា​គោលដៅ​ចុងក្រោយ​នៃ​សិក្ខាសាលា​នេះ​។ ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ គឺជា​គោលដៅ​ទីមួយ ទី​ពីរ ទី​បី និង​ទី​បួន​។​
 
​លោក សុខ ដា​រ៉ា អគ្គនាយករង​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​ថ្លែង​នូវ​មតិ​ស្វាគមន៍ និង​បាន​អរគុណ​ដល់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អុិច​ឆេង ក្នុងនាម​ជា​ក្រុមហ៊ុន​សម​ភាគី​កណ្ដាល​តែមួយគត់ ដែល​បាន​ចូលរួម​ក្នុង​គ្រប់​គោលដៅ​ទាំងអស់ នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​នៅក្នុង​ឆ្នាំ​2018​នេះ​។ ជាមួយគ្នានេះដែរ លោក បានបញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​របស់​គណៈ​កម្ម​ការមូល​ប​ត្រ​កម្ពុជា ក្នុង​ការជំរុញ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា​ឱ្យ​ឈានដល់​កម្រិត​ខ្ពស់បំផុត​មួយ​។ លោក សុខ ដា​រ៉ា ក៏បាន​លើកទឹកចិត្ត​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​ឧបករណ៍​និ​ស្ស​ន្ទ​ទាំងអស់ ឱ្យ​បន្ត​លើកកម្ពស់​ការយល់ដឹង​របស់​សាធារណៈជន​លើ​វិស័យ​ឧបករណ៍​និ​ស្ស​ន្ទ និង​បន្ត​អនុវត្ត​គោលការណ៍​ការពារ​វិនិយោគិន​។ 


 
​ថ្លែង​ក្នុងឱកាស​នោះដែរ លោក យន់ សុវណ្ណារ៉ា អនុប្រធាន​ការិយាល័យ​គ្រប់គ្រង​អាជីវកម្ម​គម្រោង​វិនិយោគ​រួម និង​អាជីវកម្ម​ឧបករណ៍​និ​ស្ស​ន្ទ នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បានបង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ នៃ​ការជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ ស្ថានភាព​បច្ចុប្បន្ន​នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា បញ្ហា​ប្រឈម​ចំពោះ​ការអភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ និង​បេសកកម្ម​របស់​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា ក្នុងការ​ព​ន្លឿ​ន​ការរីកលូតលាស់ នៃ​ការវិនិយោគ​លើ​ឧបករណ៍​និ​ស្ស​ន្ទ​។ 


 
​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អុិច​ឆេង មាន​មោទកភាព​ចំពោះ​វត្តមាន​របស់ខ្លួន នៅ​គ្រប់​គោលដៅ​ទាំងអស់ នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ប្រចាំឆ្នាំ​2018 ។ សម្រាប់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អុិច​ឆេង  វត្តមាន​ចូលរួម​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ការប្ដេជ្ញាចិត្ត និង​ភាពស្វិតស្វាញ​ដ៏​ពិតប្រាកដ​របស់​ក្រុមហ៊ុន ក្នុង​ការផ្ដល់​ចំណេះដឹង​ដល់​សាធារណជន ការបង្ហាញ​ឱកាស​វិនិយោគ ដល់​វិនិយោគិន​សក្ដានុពល នៅ​គ្រប់​ទីកន្លែង​ទាំង​អស់នៃ​ប្រទេស​កម្ពុជា ក៏ដូចជា​ការលើកកម្ពស់​បទដ្ឋាន​នៃ​ការជួញដូរ ការគាំទ្រ​បេសកកម្ម និង​ទស្សនៈវិស័យ​របស់​គណៈ​កម្ម​ការមូល​ប​ត្រ​កម្ពុជា និង​ការរួមចំណែក​ដល់​ការរីកចម្រើន​នៃ​សេដ្ឋកិច្ចជាតិ​។ 


 
​ក្នុងនាម​ជា​វាគ្មិន​កិត្តិយស លោក Lawrence Kook អភិបាល​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អុិ​ច​ឆេង បាន​គូសបញ្ជាក់ ពី​សារៈសំខាន់​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ចំនួន​ប្រាំ​ក្នុងឆ្នាំនេះ ដោយ​លើកឡើងថា វា​នឹង​ជួយ​បង្កើតជា​មូលដ្ឋានគ្រឹះ សម្រាប់​ភាពរុងរឿង​នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា​នាពេល​អនាគត​។ 


 
​លោក Lawrence បាន​និយាយថា​៖ «​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់ ក្នុងការ​ចូលរួម និង​ចែករំលែក​បទពិសោធន៍​របស់ខ្ញុំ នៅ​គ្រប់​គោលដៅ​ទាំង​អស់នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ក្នុង​ឆ្នាំ​2018 ហើយ​ខ្ញុំ​សូម​ថ្លែងអំណរគុណ ដល់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ដែល​បានធ្វើឱ្យ​សិក្ខាសាលា​នេះ​កើតមានឡើង​។ ដោយ​ផ្អែកទៅលើ​ការអង្កេត និង​បទពិសោធន៍​ជាង 20​ឆ្នាំ​របស់ខ្ញុំ ខ្ញុំ​បានដឹងថា វិនិយោគិន​កម្ពុជា កំពុងតែ​ផ្ដល់​ការយកចិត្តទុកដាក់​ខ្ពស់ លើ​ការស្វែងយល់​ពី​ការវិនិយោគ​លើ​ឧបករណ៍​និ​ស្ស​ន្ទ​។ ខ្ញុំ​គិតថា សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ គឺជា​វេទិកា​ដ៏​ល្អ​មួយ សម្រាប់​ពួកគេ ក្នុងការ​ស្វែងយល់​ពី​ការវិនិយោគ​នេះ​បន្ថែមទៀត​»​។​


 
​អភិបាល​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អុិច​ឆេង រូបនេះ បាន​បន្ថែមថា​៖«​តាំងពី​ដំបូង​មក ខ្ញុំ​តែងតែ​និយាយថា ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុ​ជាមាន​សក្ដានុពល​គួរឱ្យកត់សម្គាល់ ហើយ​ខ្ញុំ​ពិតជា​រំភើប ដែល​ពួកយើង​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ឈ្មួញ​ជើងសារ​ឧបករណ៍​និ​ស្ស​ន្ទ ពី​ប្រទេស​ផ្សេងៗ ទទួលបាន​អាជ្ញា​បណ្ណ​នៅក្នុង​ប្រទេស​ដ៏​ស្រស់ស្អាត​មួយ​នេះ​។ ការងារ​របស់​ពួកយើង គឺ​មិនទាន់​ចប់​នៅឡើយ​ទេ ហើយ​ដំណើរការ​នៃ​ការអភិវឌ្ឍ អាច​នឹង​កាន់តែ​ឆាប់រហ័ស ដរាបណា យើង​បន្ត​ជំរុញ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នឹង​ឧបករណ៍​និ​ស្ស​ន្ទ​ផ្សេងទៀត​ឱ្យ​ទទួលបាន​អាជ្ញា​បណ្ណ​ដែរ​»​។​


 
«​ទោះបីជា​ពួកយើង ត្រូវបាន​ចាត់ទុកជា​អ្នក​នាំមុខ​ក្នុង​វិស័យ​ថ្មី​មួយ​នេះ ពួកយើង​នឹង​បន្ត​កិច្ចប្រឹងប្រែង ក្នុងការ​ផ្សព្វផ្សាយ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ ដោយ​មិន​ត្រឹមតែ​ក្នុង​តំបន់​អាស៊ាន​ប៉ុណ្ណោះ​ទេ​។ ពួកយើង ចង់​បង្កើត​ប្រវត្តិសាស្ត្រ​ក្នុង​វិស័យ​មួយ​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់ លោក Lawrence ដោយបាន​បន្ថែម​ដោយ​សំដៅលើ​ការចូលរួម​របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អុិច​ឆេង ក្នុង​ពិព័រណ៍ iFX Expo នៅ​ប្រទេស​សាយ​ប្រឺស​កាលពីដើម​ឆ្នាំនេះ និង​ពិព័រណ៍ London Summit នៅ​ប្រទេស​អង់គ្លេស​កាលពីពេល​ថ្មីៗ​នេះ​ផងដែរ​។​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com