ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្មេងធាត់កាន់តែខ្លាំង កាន់តែប្រឈមនឹងជំងឺទឹកនោមផ្អែម
× ការសិក្សាបានរកឃើញថា ក្មេងធាត់ភាគច្រើន នឹងប្រឈមមុខខ្ពស់ទៅនឹងជំងឺទឹកនោមផ្អែមប្រភេទទីពីរ នៅថ្ងៃក្រោយ បើប្រៀបធៀបទៅនឹងក្មេងដែលមានទម្ងន់ធម្មតា។
ការសិក្សានេះត្រូវបានបោះពុម្ភផ្សាយ នៅក្នុងព្រឹត្តបត្រសុខភាព Journal of the Endocrine Society។ ពួកគេបានសិក្សាទៅក្មេងដែលមានអាយុ ចាប់ពី ២ ទៅ ១៥ ឆ្នាំ ចំនួន ៣៦៩ ៣៦២ នាក់។
ពួកគេបានរកឃើញថា កូនក្មេង និងក្មេងជំទង់ចំនួន ៦៥៤ នាក់ មានជំងឺទឹកនោមផ្អែមប្រភេទទីពីរ ហើយគេក៏បានរកឃើញផងដែរថា ក្មេងដែលមានទម្ងន់ធម្មតា ហាក់ដូចជានៅឆ្ងាយពីជំងឺនេះខ្លាំងណាស់។
អ្នកដឹកនាំការសិក្សា លោកវេជ្ជបណ្ឌិត Ali Abbasi មកពីសាកលវិទ្យាល័យ King’s College ទីក្រុងឡុងដ៍ បាននិយាយថា ក្មេងធាត់ៗ ប្រឈមមុខខ្ពស់ ៤ ដងទៅនឹងការកើតជំងឺនេះ នៅពេលពួកគេមានអាយុ ២៥ ឆ្នាំ។
ដូច្នេះ សូមក្រឡេកមើលការរស់នៅ និងការទទួលទានចំណីអាហារកូនរបស់អ្នក ដើម្បីកុំឲ្យពួកគេធាត់លើសទម្ងន់ឲ្យសោះ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com