ជាតិ
កូនសម្ដេច ទៀ បាញ់ ត្រូវបានតែងតាំងជាអភិបាលខេត្តសៀមរាប ជំនួសលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបច្ចុប្បន្ន លោក ឃឹម ប៊ុនសុង (ខាងឆ្វេង) លោក ទៀ សីហា ដែលត្រូវឡើងតំណែងអភិបាលខេត្តសៀមរាបថ្មី (ខាងស្ដាំ)។ រូបពីហ្វេសប៊ុកលោក ទៀ សីហា
× ភ្នំពេញ៖ ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានតែងតាំងលោក ទៀ សីហា ជាអភិបាលខេត្តសៀមរាប ជំនួសលោក ឃឹម ប៊ុនសុង។
លោក ទៀ សីហា ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជា អភិបាលរងខេត្តសៀមរាប កាលពីខែសីហា ឆ្នាំ២០១៧ មុននឹងត្រូវបានព្រះមហាក្សត្រ តែងតាំងជាអភិបាលខេត្តនេះ។ លោក ទៀ សីហា គឺជាកូនរបស់សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ។
គួរបញ្ជាក់ថា លោក ឃឹម ប៊ុនសុង បានឡើងកាន់តំណែងអភិបាលខេត្តសៀមរាប តាំងពីឆ្នាំ២០១៣មក ជំនួសលោក ស៊ូ ភីរិន្ទ សម្រាប់អាណត្តិទី១ ដែលមានរយៈពេល៤ឆ្នាំ។ លោក ឃឹម ប៊ុនសុង ទើបតែបានទទួលតំណែងអាណត្តិទី២ កាលពីថ្ងៃទី២ សីហា ឆ្នាំ២០១៧ មុននឹងត្រូវផ្ទេរតំណែងទៅលោក ទៀ សីហា៕
Tag:
ទៀ បាញ់
ឃឹម ប៊ុនសុង
ទៀ សីហា
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com