ជាតិ
សេដ្ឋកិច្ច
កម្ពុជានាំចេញអង្ករជិត៥០ម៉ឺនតោនក្នុងពេល១១ខែ ដោយបន្តធ្លាក់ចុះ១៣ភាគរយ
× ភ្នំពេញ៖ កម្ពុជាបាននាំអង្ករចេញចំនួនសរុប៤៩៧,២៤០តោន ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៨។ តួលេខនេះ បង្ហាញថា ការនាំអង្ករចេញរបស់កម្ពុជា បានធា្លក់ចុះ១៣,១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧ ដែលមានចំនួន៥៦២,២៣៧តោន។ នេះបើយោងតាមតួលេខរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ នៅថ្ងៃ១១ធ្នូ។
ក្នុងចំណោមជាង៦០ប្រទេស ដែលបានទិញអង្ករពីកម្ពុជាច្រើនជាងគេ មានប្រទេសចិន មានចំនួន១៣៧,៨៦៦តោន, ប្រទេសបារាំង ចំនួន ៧៣,៦៦៩តោន និងម៉ាឡេស៊ី ចំនួន៣៧,២៨៩តោន។
របាយការណ៍ខាងលើបានបង្ហាញថា កម្ពុជាបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប មានជិត២៤ម៉ឺនតោន តំបន់អាស៊ានមានជាង៥២ពាន់តោន និងតំបន់ផ្សេងៗទៀតមានជាង២០ម៉ឺនតោន៕
© រក្សាសិទ្ធិដោយ thmeythmey.com