លោក អុឹង ហឿន ក្លាយជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប
ជាតិ
លោក អុឹង ហឿន ក្លាយជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប
11, Dec 2018 , 4:36 pm        
រូបភាព
​សៀមរាប​៖ ក្រោយពី​មានការ​ផ្លាស់ប្ដូរ​អភិបាលខេត្ត​ថ្មី​ហើយ​នោះ ខេត្តសៀមរាប​ក៏មាន​ការផ្លាស់ប្ដូរ​ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ក្នុងនោះ​លោក អ៊ឹង ហឿន សមាជិក​ក្រុមប្រឹក្សា​ខេត្ត​លំដាប់​លេខ​រៀង​ទីមួយ ឡើងជា​ប្រធាន​ក្រុមប្រឹក្សា ជំនួស​លោក នូ ផល្លា ដែល​ក្លាយជា​តំណាងរាស្ដ្រ​មណ្ឌល​សៀមរាប​ក្នុង​អាណត្តិ​ទី​៦​នេះ​។ លោក អ៊ឹង ហឿន ក៏​ធ្លាប់ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​ផងដែរ​។​

 
​គួរ​បញ្ជាក់ថា លោក ទៀ សីហា កូន​សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ឡើងជា​អភិបាលខេត្ត​ជំនួស​លោក ឃឹម ប៊ុន​សុង​។ លោក ឃឹម ប៊ុន​សុង ដល់​អាយុ​ចូលនិវត្តន៍ និង​ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​។​នេះ​បើតាម​ព្រះរាជក្រឹត្យ របស់​ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​៦ ធ្នូ ឆ្នាំ​២០១៨៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com