ជាតិ
លោក អុឹង ហឿន ក្លាយជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប
× សៀមរាប៖ ក្រោយពីមានការផ្លាស់ប្ដូរអភិបាលខេត្តថ្មីហើយនោះ ខេត្តសៀមរាបក៏មានការផ្លាស់ប្ដូរប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ក្នុងនោះលោក អ៊ឹង ហឿន សមាជិកក្រុមប្រឹក្សាខេត្តលំដាប់លេខរៀងទីមួយ ឡើងជាប្រធានក្រុមប្រឹក្សា ជំនួសលោក នូ ផល្លា ដែលក្លាយជាតំណាងរាស្ដ្រមណ្ឌលសៀមរាបក្នុងអាណត្តិទី៦នេះ។ លោក អ៊ឹង ហឿន ក៏ធ្លាប់ជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាបផងដែរ។
គួរបញ្ជាក់ថា លោក ទៀ សីហា កូនសម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ឡើងជាអភិបាលខេត្តជំនួសលោក ឃឹម ប៊ុនសុង។ លោក ឃឹម ប៊ុនសុង ដល់អាយុចូលនិវត្តន៍ និងត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ។នេះបើតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ចុះថ្ងៃទី៦ ធ្នូ ឆ្នាំ២០១៨៕
© រក្សាសិទ្ធិដោយ thmeythmey.com