ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិនចង់ឲ្យបាក់តេរីស៊ាំនឹងថ្នាំផ្សះ អ្នកគួរតែ…
× ប្រជាជនអាមេរិកច្រើនជាង ៤០០០០០នាក់ហើយមានជំងឺដោយសារតែបាក់តេរីស៊ាំថ្នាំ ជារៀងរាល់ឆ្នាំ។ ការបង្ករោគទាំងនេះគឺពិបាកនឹងព្យាបាលណាស់ ហើយច្រើនតែនាំឲ្យមានជំងឺកាន់តែធ្ងន់ធ្ងរថែមទៀត។
ដើម្បីការពារខ្លួនឯង និងគ្រួសារ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
• ចូរប្រើថ្នាំផ្សះតែពេលចាំបាច់បានហើយ
• ចូរប្រើប្រាស់ឧបករណ៍វាស់កម្តៅអាហារដើម្បីប្រាកដថា អាហារនោះត្រូវបានចម្អិនក្នុងសីតុណ្ហភាពដែលមានសុវត្ថិភាពដូចជា៖ ៦២អង្សារ សម្រាប់សាច់គោទាំងមូល និងសាច់ជ្រូក ៧១អង្សារសម្រាប់សាច់ខាងក្នុងៗ និង ៧៣អង្សារសម្រាប់សាច់បក្សីទាំងអស់។
• ចូរលាងសម្អាតដៃក្រោយពីប៉ះពាល់នឹងសាច់ឆៅ សាច់បក្សីឆៅ និងអាហារសមុទ្រឆៅៗ។ ចូរលាងសម្អាតកន្លែងធ្វើម្ហូបឲ្យបានល្អ ជាពិសេសជ្រុញ ចានស្លាបព្រា និងឧបករណ៍អាំងសាច់មុន និងក្រោយចម្អិនរួច
• ចូររក្សាសីតុណ្ហភាពក្នុងទូរទឹកកកឲ្យក្រោម ៤អង្សារ និងដាក់ក្លាសេរអាហារដែលឆ្អិនរួច រយៈពេលមួយម៉ោង
• មេរោគដែលចេញពីសាច់ សាច់បក្សី អាហារសមុទ្រឆៅ និងស៊ុត អាចរាលដាលទៅអាហារដែលត្រៀមចម្អិនរួចបើសិនជាមិនបានដាក់វាដាច់ដោយឡែកពីគ្នាទេ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com