ជាតិ
ពីនេះ ពីនោះ
ព្រៃវែង៖ កសិករភូមិធាយបំភ្លេចការច្រូតស្រូវបែបប្រពៃណី ជំនួសដោយប្រើម៉ាស៊ីន
× ព្រៃវែង៖ វត្តមានម៉ាស៊ីនច្រូតស្រូវនៅតាមជនបទកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ គ្រឿងចក្រនៃវិស័យកសិកម្មមួយនេះ បានជំនួសការច្រូតស្រូវដោយប្រើកណ្ដៀវតាមបែបប្រពៃណីរបស់កសិករនៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែងទាំងស្រុង។ អ្នកស្រី ប៉ាន់ សុភក្តិ ជាកសិករនៅភូមិធាយនេះ បានប្រាប់អ្នកសារព័ត៍មានថ្មីៗថា ការច្រូតកាត់ដោយប្រើម៉ាស៊ីនច្រូតបែបនេះ គឺមានភាពងាយស្រួល និងរហ័ស ហើយចាំតែយកលុយ ព្រោះច្រូតរួចមានឈ្មួញមកទិញស្រូវដល់វាលស្រែតែម្តង។
លោក សាន សារិទ្ធ ម្ចាស់ម៉ាស៊ីនច្រូតស្រូវនៅភូមិធាយបានឲ្យដឹងថា សព្វថ្ងៃម៉ាស៊ីនច្រូតស្រូវមាន ច្រើន ប៉ុន្តែរកពេលច្រូតសឹងតែមិនទាន់ ពេលខ្លះច្រូតដល់ម៉ោង១០ទៅដល់១១យប់ក៏មានដែរ។ ម្ចាស់ម៉ាស៊ីនច្រើនស្រូវនៅស្រុកបាភ្នំ ខេត្តព្រៃវែង រូបនេះ បានបន្តទៀតថា ក្នុងពេលប្រមូលផលម្តងៗលោករកពេលសម្រាកគ្មាននោះឡើយ។
សូមអញ្ជើញទស្សនារូបភាពខាងក្រោមនេះ៖
Tag:
ស្រូវ
ស្រុកស្រែ
បាភ្នំ
ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com