ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
ឆ្មា​ជាង​១០០​ប្រភេទ​មកពី​អឺរ៉ុប និង​អាមេរិក បង្ហាញ​ខ្លូន​នៅ​ហាង​«​ឆ្មា​កាហ្វេ​»
13, Dec 2018 , 2:18 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ស្របពេល​ដែល​ហាង​កាហ្វេ​ជាច្រើន នៅ​រាជធានី​ភ្នំពេញ បង្ហាញខ្លួន​នៅតាម​ហាង​នីមួយៗ​តែងតែ​ព្យាយាម​រក​អ្វីដែល​ប្លែក ដើម្បី​ទាក់ទាញ​អតិថិជន​រៀងៗ​ខ្លួន​។ សម្រាប់​ហាង​«​ឆ្មា​កាហ្វេ​» ក៏បាន​យក​ឆ្មា​ជាង១០០​ប្រភេទ​មកពី​សហរដ្ឋ​អា​មេ​រិច ,​ទ្វីបអឺរ៉ុប​, ប្រទេស​ថៃ និង​រួមមាន​ឆ្មា​នៅ​កម្ពុជា​ផងដែរ​។​



​លោក ឈុន សុវណ្ណ​ដា ម្ចាស់​ហាង​ឆ្មា​កាហ្វេ​បាន​និយាយថា អតិថិជន​មិន​សម្តៅ​មក​តែ​ហូប​កាហ្វេ​នោះទេ ពោ​គឺ​សត្វ​ឆ្មា​ទាំងនោះ​ជា​ផ្នែក​មួយ​ដែល​ទាក់ទាញ​ឲ្យ​អតិថិជន​មក​ហាង​កាហ្វេ​នេះ ជាពិសេស យុវនារី​ដែល​គាត់​ស្រឡាញ់​សត្វ​ឆ្មា​ជាង​បុរស​។ ម្ចាស់​ហាង​កាហ្វេ​រូបនេះ បាន​ពន្យល់​ពី​មូលហេតុ​នៃ​ការដាក់​ឈ្មោះ​«​ឆ្មា​កាហ្វេ​» នេះ​យ៉ាង​ដូច្នេះ​ថា ព្រោះ​លោក​ស្រឡាញ់​សត្វ​ឆ្មា និង​ចង់​ឲ្យ​ប្រពល​រដ្ឋ​ខ្មែរ​បាន​ស្គាល់​នូវ​ប្រភេទ​ឆ្មា​ផ្សេងៗ​នៅ​ប្រទេសក្រៅ រួមទាំង​មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​បរិភោគ​សាច់សត្វ​ឆា​ឡើយ​។  

​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​ដូចតទៅ​៖
 

© រក្សាសិទ្ធិដោយ thmeythmey.com