អត្ថបទពាណិជ្ជកម្ម
អ្នកនេសាទ​ម្នាក់ទៀត​នៅ​ខេត្ត​ព្រះសីហនុ បានឈ្នះ​រង្វាន់​៧០​លាន​រៀល​ពី​ខា​រ៉ា​បាវ​
13, Dec 2018 , 3:03 pm        
រូបភាព
ទឹកប្រាក់​៧០​លាន​រៀល ដែលជា​រង្វាន់​ធំ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត​ធ្លាក់​ដល់ដៃ​របស់​អតិថិជន ម្នាក់​ទៀតហើយ ដែល​រស់នៅ​ភូមិ​២ ឃុំ​កាំ​ពេញ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។ អតិថិជន​ដែលមាន​សំណាង​រូបនេះ ឈ្មោះ​សួន វិ​សិទ្ធ អាយុ ៣១​ឆ្នាំ ជា​អ្នកនេសាទ​។

​លោក សួន វិ​សិទ្ធ បានឱ្យដឹងថា កាលពី​សប្ដាហ៍​កន្លងទៅ នៅពេល​ពី​សម្រាក​ពី​ការងារ​នេសាទ ហើយ​ត្រឡប់មកផ្ទះ​វិញ លោក​ក៏បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ មួយ​កំប៉ុង​ពី​អ្នក​អ្នកលក់​ដែល​នៅផ្ទះ​ក្បែរ​គ្នា​មក​ទទួលទាន លុះ​ពេល​គាស់​ក្រវិល​កំប៉ុង​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​៧០​លាន​រៀល​នៅ​ក្រវិល​កំប៉ុង​តែម្ដង​។ ភ្លាមនោះ លោក​មិនទាន់​ទុកចិត្ត​ទេ ហើយ​ទូរស័ព្ទ​សាកសួរ​ព័ត៌មាន​បញ្ជាក់​ពី​ក្រុមហ៊ុន ដែលមាន​ដាក់​លេខ​ទូរស័ព្ទ នៅលើ​ក្រវិល​កំប៉ុង​ស្រាប់​។ បន្ទាប់ពី​ដឹងថា​ត្រូវ​រង្វាន់​ធំ ទាំង​រូបលោក​ផ្ទាល់ ក៏ដូចជា​ក្រុមគ្រួសារ ពិត​ជាមាន​ក្ដីរំភើប​រីករាយ​ជាខ្លាំង ព្រោះ​មិន​នឹកស្មានថា អាចមាន​វាសនា​មាន​លុយ​យ៉ាង​សន្ធឹកសន្ធាប់​ដូច្នេះ​នោះទេ​។ 


 
​ក្រោយពេល​ទទួលបាន​លុយ​រង្វាន់​ទាំងនេះ លោក​នឹង​យក​មួយចំណែក ទៅ​សងបំណុល​ធនាគារឯកជន ហើយ​យក​មួយចំណែក​ទៀត ទៅ​សង់ផ្ទះ និង​ទិញ​ទូក​សម្រាប់​នេសាទ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​។ ជា​ចុងក្រោយ លោក​ក៏​សូម​ថ្លែងអំណរគុណ ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ដែល​បាន​ជួយ​កែប្រែ​ជោគវាសនា​ក្រុមគ្រួសារ​របស់លោក ឱ្យមាន​ភាពល្អប្រសើរ​។ 


​សូមបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ដល់​អតិថិជន និង​ចូលរួម​អបអរសាទរ​នៅ​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជា​ខ្មែរ ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ថែម​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់ នូវ​ចំនួន​ទឹកប្រាក់​រហូតដល់ ៧០​លាន​រៀល ចំនួន​៥០​រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន​៥០50 រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន​៥០​រង្វាន់ រួមជាមួយ​ការផ្តល់ជូន​រង្វាន់​១​កំប៉ុង រាប់លាន​កំប៉ុង និង​គ្មាន​ការកំណត់​កាលបរិច្ឆេទ​នោះទេ​។ អ្នក​ទទួលទាន​អាចមាន​សំណាង​បានឈ្នះ​រង្វាន់​ធំ , អ្នកលក់​ឱ្យគេ​ត្រូវ​រង្វាន់​ធំ នឹងមាន​សំណាង​បានទទួល​រង្វាន់​៧​លាន​រៀល​។ សម្រាប់​អ្នក​តាំង​លក់​ស្អាត​ជាងគេ នៅពេល​ក្រុមការងារ​ចុះទៅ​ឃើញ នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន ៧០​ម៉ឺន​រៀល​។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺមាន​តែ​នៅ​សម្បក​កំប៉ុង ដែលមាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែប៉ុណ្ណោះ​៕ 


 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com