អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អិ​ល អេស អេស ស៊ី ត្រេ​ឌី​ង ខូ អិ​ល ធី ឌី បង្ហាញ​ផលិតផល​គ្រឿងសម្អាង​ម៉ាក adidas​ថ្មី​ជា​ផ្លូវការ​
13, Dec 2018 , 3:50 pm        
រូបភាព
​ក្រុមហ៊ុន អិ​ល អេស អេស ស៊ី ត្រេ​ឌី​ង ខូ អិ​ល ធី ឌី (L.S.S.C TRADING CO.,LTD) បានបង្ហាញ​ផលិតផល​ថ្មី​ជា​ផ្លូវការ សម្រាប់​គ្រឿងសម្អាង​ម៉ាក adidas នៅ​អូ​តែ​ល Rose Wood អគារ​វឌ្ឍន​: កាលពី​រសៀល​ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨​។​
 
​ផលិតផល​គ្រឿងសម្អាង adidas ត្រូវបាន​ផលិតឡើង​ដើម្បី​បំពេញតម្រូវការ អតិថិជន​ទាំង​បុរស និង​ស្ត្រី ដែលមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ ដល់​៣៥​ឆ្នាំ ជា​អ្នក​ដែល​ស្វាហាប់ និង​ស៊ី​វិ​ល័យ​។ ជាមួយ ក្លិនក្រអូប ទាក់ទាញ​អារម្មណ៍ និង​ទាន់សម័យ​ជាមួយ​តម្លៃ​សមរម្យ ផលិតផល​គ្រឿងសម្អាង​ម៉ាក adidas បានក្លាយ​ទៅជា​ម៉ាក​ល្បីឈ្មោះ និង​ពេញនិយម ក្នុង​ស្រទាប់​អត្ត​ព​លិ​ក (​អ្នកកីឡា​) យុវវ័យ​ជំនាន់​ថ្មី និង​អ្នកគាំទ្រ​។  


 
​ទន្ទឹមនឹង​ការទទួលបាន​ការគាំទ្រ​ខ្លាំង ពី​សំណាក់​អ្នកប្រើប្រាស់ នូវ​ផលិតផល “CLIMACOOL” ដែល​ដើរតួ​ជា​អ្នកឯកទេស​កម្ចាត់​ក្លិន​ខ្លួន​យ៉ាង​ប្រសើរ​បំផុត សម្រាប់​រាល់​លំ​ហាត់ប្រាណ​ធម្មតា  ក្រុមហ៊ុន អិ​ល អេស អេស ស៊ី បានបង្ហាញ​នូវ​ផលិតផល​ឯក​ថ្មី​ចំនួន​ពីរ​ទៀត លើ​ទីផ្សារ​ដែលមាន​ឈ្មោះថា «ADIPOWER» និង «ADIPURE» នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨​។

ADIPOWER គឺជា​ផលិតផល​គ្រឿងសម្អាង​ថ្មី សម្រាប់​បំបាត់​ក្លិន​ខ្លួន​មិនល្អ ដែល​បណ្តាលមកពី​ការបញ្ចេញ​អត្តពលកម្ម​ខ្លាំងក្លា និង​គាំពារ​រហូត​ទៅ​៧២​ម៉ោង​។ ADIPURE គឺជា​អ្នកឯកទេស​បំបាត់​ក្លិន​មិនល្អ ហើយ​ផ្តល់នូវ​ក្លិនក្រអូប​ឈ្ងុយ មិន​ប្រតិកម្ម​ដល់​ស្បែក​នៅពេល​ប្រើប្រាស់ ដោយសារ​វត្ថុធាតុដើម​អំបិល 0% (Alu Salts) និង​អាល់កុល​០% (alcohol) ព្រមទាំង​ការពារ​បាន​រហូតដល់ ៤៨​ម៉ោង ទៅតាម​រូ​ម​មន្ត​ផលិត​ថ្មី​។ ផលិតផល​គ្រឿងសម្អាង​ថ្មី​ទាំងពីរ​នេះ នឹង​ផ្តល់នូវ​ជម្រើស​កាន់តែច្រើន សម្រាប់​អតិថិជន​។​


 
​លោក  ហាក់ ស៊ី​ដេ​ត នាយក​គ្រប់គ្រង ក្រុមហ៊ុន អិ​ល អេស អេស ស៊ី ត្រេ​ឌី​ង ខូ អិ​ល ធី ឌី (L.S.S.C TRADING CO.,LTD) បាន​ថ្លែង​អំណរ​អរគុណ​ចំពោះ​ពាណិជ្ជករ អ្នក​ចែកចាយ​បន្ត និង ជាពិសេស​អ្នកប្រើប្រាស់​ផ្ទាល់ ដែល​នៅតែ​បន្ត​គាំទ្រ​នូវ​ផលិតផល​គ្រឿងសម្អាង​ម៉ាក adidas នៅលើ​ទីផ្សារ​កន្លងមក​។ លោក ជំរុញ​ឲ្យ​ពាណិជ្ជករ និង​អ្នកប្រើប្រាស់ ពិនិត្យមើល​ស្លាក​សញ្ញា​ក្រុមហ៊ុន នៅលើ​ផលិតផល ដើម្បី​ធានាថា​ជា​ផលិតផល​ពិត និង​មានគុណ​ភាពល្អ មកពី​រោងចក្រ​ផ្ទាល់​។ 


 
​លោក ឆាល មេ​ល​ឡង (Charles Mellon) អ្នកតំណាង​មកពី Coty បាន​ថ្លែងអំណរគុណ ក្រុមហ៊ុន អិ​ល អេស អេស ស៊ី (LSSC) សម្រាប់​ការរៀបចំ​នូវ​កម្មវិធី​នេះ​ឡើង​។ លោក ឆាល មេ​ល​ឡង  បញ្ជាក់ថា​៖« យើង​បានជ្រើសរើស អិ​ល អេស អេស ស៊ី (LSSC) គឺជា​ក្រុមហ៊ុន​ចែកចាយ​ផ្តាច់មុខ ផលិតផល​គ្រឿងសម្អាង​ម៉ាក adidas នៅក្នុង​ប្រទេស​កម្ពុជា ដោយសារតែ​យើង​សំឡឹង​ឃើញ​ភាព​ប៉ិនប្រសប់ និង​សក្តានុពល នៃ​កំណើនសេដ្ឋកិច្ច ក៏ដូចជា​ចំណូល​បុគ្គល​។ ខ្ញុំ​ភាព​រីករាយ​យ៉ាងខ្លាំង នៅពេលដែល​បាន​ជួប​សំណេះសំណាល និង​បាន​ចែករំលែក​ជាមួយ​ពាណិជ្ជករ អំពី​ក្រុមហ៊ុន​Coty»​។​
 
​បើតាម​លោក ឆាល មេ​ល​ឡង  ផលិតផល​ថ្មី​គ្រឿងសម្អាង adidas ត្រូវបាន​សម្ពោធ​ក្នុងប្រទេស​ផ្សេង ហើយ​ទទួលបាន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​។ លោក​សង្ឃឹមថា ផលិត​នេះ នឹង​ទទួលបាន​ការគាំទ្រ​ដូចគ្នា​ដែរ​នៅ​កម្ពុជា ដោយ​លោក​បាន​ជំរុញ​ឲ្យ​អ្នកប្រើប្រាស់ ស្វែងរក​ផលិតផល​ពិតប្រាកដ ពី​ក្រុមហ៊ុន អិ​ល អេស អេស ស៊ី (LSSC)​។ 


 
​កម្មវិធី​បង្ហាញ​ផលិតផល​គ្រឿងសម្អាង​ថ្មី ម៉ាក adidas ត្រូវបាន​បញ្ចប់​ទៅដោយ​រលូន ក្រោម​កម្រង​បទ​បង្ហាញ​ពី​ផលិតផល ថតរូប​អនុស្សាវរីយ៍ និង​បណ្តាញ​ទំនាក់ទំនង​ល្អ ក្នុងចំណោម វត្តមាន​ភ្ញៀវកិត្តិយស ពាណិជ្ជករ និង អ្នកសារព័ត៌មាន​សរុប​ជាង ១០០​នាក់​។​
​សម្រាប់​ព័ត៌មាន ស្តីពី​ការចែក​ចាយ​បន្ត​ផលិតផល​ទឹកអប់ adidas 
 
​សូម​ទំនាក់ទំនង​មកកាន់ ក្រុមហ៊ុន ហ៊ុន អិ​ល អេស អេស ស៊ី ត្រេ​ឌី​ង ខូ អិ​ល ធី ឌី (L.S.S.C TRADING CO.,LTD) ដែលមាន​ទីតាំង ផ្ទះ​លេខ 3B ផ្លូវ​លេខ 181 សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ភ្នំពេញ ទូរស័ព្ទ​លេខ​៖ 023 966 799 អ៊ី​ម៉ែ​ល​៖[email protected]
 
 

© រក្សាសិទ្ធិដោយ thmeythmey.com