ជាតិ
២៥ខេត្ត/រាជធានី
លោក ថន ថេត ឆ្លៀតពេលទំនេរពីការសិក្សាមកដាំបន្លែសុវត្ថិភាពលើទឹក ដើម្បីរកចំណូលផ្គត់ផ្គង់ការសិក្សា
× កំពង់ចាម៖ លោក ថន ថេន ជានិស្សិតឆ្នាំទី២ ជំនាញកសិកម្មនៃសាខាសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តកំពង់ចាម បានងាកមកដាំដុះបន្លែលើទឹក ដែលមានសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់ទីផ្សារ។ បន្លែលើទឹករួមមាន ប្រភេទសាឡាត់ ស្ពៃ ដែលមានលក្ខណៈងាយស្រួលដាំដុះនៅលើទឹក និងមិនសូវពិបាកថែទាំ។
លោក ថន ថេត បានដាំបន្លែលើទឹក(Hydroponic) ក្នុងគោលបំណងដាំបន្លែដែលមានសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត ដែលរួមមានបន្លែប្រភេទសាឡាត់ ស្ពៃ ហើយត្រូវចំណាយពេលប្រមាណជាងពីរខែទើបបានប្រមូលផល ។ មូលហេតុដែលលោក ថន ថេត ដាំបន្លែប្រភេទនេះ ព្រោះវាមានលក្ខណៈងាយស្រួលថែទាំជាងការដាំបន្លែលើដី ដោយប្រើប្រាស់ជាតិគីមី។
និស្សិតរូបនេះបានបន្ថែមទៀតថា បន្លែទាំងប៉ុន្មានប្រភេទនេះ អាចលក់បានតម្លៃចន្លោះពី ៨,០០០រៀល ទៅ ១០,០០០រៀលក្នុងមួយគីឡូក្រាម ហើយក្នុងរោងនីមួយៗលោក អាចប្រមូលផលបានចាប់ពី ២០ ទៅ៤០ គីឡូក្រាម ដោយអាស្រ័យលើប្រភេទនៃបន្លែ និងការថែរទាំ។
និស្សិតឆ្នាំទី២រូបនេះ បានបន្ថែមថា៖«រាល់ការចំណាយសម្រាប់ធ្វើការដាំដុះបន្លែលើទឹកនេះ គឺខ្ញុំទទួលបានកញ្ចប់ថវិកាពីខាងសាកលវិទ្យាល័យជាអ្នកឧបត្ថមនូវរាល់ការចំណាយផ្សេងសម្រាប់ការដាំដុះ»។
លោក ជិន ពិសិដ្ឋ នាយករងប្រតិបត្តិទទួលបន្ទុករួម បានបញ្ជាក់បន្ថែមទៀតថា លោកបានលើកទឹកចិត្តដល់ និស្សិតដែលជាជនពិការ និងនិស្សិត ដែលមានជីវភាពក្រីក្រ ឲ្យយកពេលទំនេរពីការសិក្សាមកឆ្លៀតដាំបន្លែលើទឹក(Hydroponic)ដើម្បីរកចំណូលបន្ថែម។ ម្យ៉ាងវិញទៀតលោក ចង់ជំរុញពួកគេឲ្យទទួលបានចំណេះជំនាញច្បាស់លាស់បន្ថែម ក្រោយបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ៕
Tag:
បន្លែ
កសិកម្ម
កំពង់ចាម
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com