អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Heng He Investment and Development Group (Cambodia) Co.,LTD សម្ពោធ​គម្រោង​ទីក្រុង ហេង ហេង នៅ​ក្រុង​បាវិត
13, Dec 2018 , 5:06 pm        
រូបភាព
ដោយ:
Heng He Investment and Development Group (Cambodia) Co.,LTD បាន​សម្ពោធ​នូវ​គម្រោង ទីក្រុង ហេង ហេង នៅ​ក្រុង​បាវិត ដែលជា​តំបន់​ពហុ​ពាណិជ្ជកម្ម​សម័យថ្មី កាលពី​ថ្ងៃ​១២ ខែធ្នូ កន្លងទៅនេះ​។ ពិធី​បើកសម្ពោធ​នេះ ក៏បាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក Huang Hua ប្រធាន​ហួរ​លាន​គ្រុប​, លោក សេង សិលា អភិបាលក្រុង​បាវិត​,​លោក អ៊ុក កោសា ទីប្រឹក្សា​សម្តេច​ហេង សំរិន និង​ភ្ញៀវកិត្តិយស​ជាច្រើន​ទៀត​។ នៅក្នុង​ពិធី​សម្ពោធ​នេះ ក៏មាន​ការសម្ដែង​នូវ​របាំ​ជូនពរ និង​សម្ដែង​របស់​តារាចម្រៀង​ស្រី កញ្ញា ពេជ្រ សូលី​កា ផងដែរ​។
 
​ថ្លែង​ក្នុង​កម្មវិធី​បើកសម្ពោធ​ដ៏​ឱឡារិក​នេះ នាយក​ក្រុមហ៊ុន Heng He Investment and Development Group (Cambodia) Co.,LTD លោក Su Liang Sheng បាន​មានប្រសាសន៍ថា​៖ Heng  He Group ឆ្លើយតប​យ៉ាងសកម្ម​តាម​នយោបាយ​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ​របស់​រដ្ឋា​ភិ    បាល​ចិន ដើម្បី​ធ្វើ​ឲ្យ​វិស័យ​សំណង់​របស់​ប្រទេស​កម្ពុជា កាន់​តែមាន​ភាពសម្បូរ​បែប​។ ទន្ទឹមនឹងនេះ លោក Sin Laing Sheng ក៏បាន​ថ្លែងអំណរគុណ​ដោយស្មោះ ចំពោះ​ដៃគូ​គ្រប់ទិសទី​ដែល​បាន​ជួយ​លើកស្ទួយ និង​គាំទ្រ Heng He Group នាពេល​កន្លងមក​ផងដែរ​។ 


 
​លោក សេង សិលា អភិបាលក្រុង​បាវិត បាន​គូសបញ្ជាក់​នៅក្នុង​ពិធី​នោះ​ថា  មិត្តភាព​រវាង កម្ពុជា និង​ចិន មាន​ភាពស្និទ្ធស្នាល​ជា​យូរលង់​ណាស់​មកហើយ ទាំង​ក្នុង​វិស័យ​សំណង់ និង​ការអភិវឌ្ឍន៍​ទីក្រុង និង​សមិទ្ធផល​នានា​។ លោក សេង សិលា បន្ថែមទៀតថា​៖«Heng He Group ស្ថិតនៅ​ក្រុង​បាវិត និង​ផ្តល់​ឲ្យ​អ្នក​នៅក្នុង​ស្រុក​នៅ​កន្លែងធ្វើការ​និង​មុខងារ​ជាច្រើន និង​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្រុង​បាវិត​រីកចម្រើន​ថែម​មួយកម្រិត​ទៀត​»​។​
 
​សម្រាប់ លោក អ៊ុក កោសា​វិញ លោក​បាន​វាយតម្លៃ​ខ្ពស់​ថា «Heng  He Group» គឺជា​សហ​គ្រា​សមានជា​យុទ្ធសាស្ត្រ​រយៈពេល​វែង អភិវឌ្ឍន៍​បង្កើត​ស្តង់ដារ​ថ្មី​របស់​ក្រុង​បាវិត និង​គឺជា​ដៃគូ​ល្អ​របស់​ប្រជាជន​កម្ពុជា និង​ជា​ស្ថាបនិក​សម័យថ្មី​។​


 
​គួររំលឹកថា ទីក្រុង ហេង ហេង ផ្តល់នៅ​គម្រោង អចលនទ្រព្យ​អចិន្ត្រៃយ៍ ប្រើប្រាស់​ផលិតផល​តែមួយ និង​ទីផ្សារ​នៅ​ក្រុង​បាវិត ដែល​បង់ថ្លៃ​ឈ្នួល​មិន​ដល់​៣​ឆ្នាំ អាច​ទទួលបាន​កម្មសិទ្ធិ​អចលនទ្រព្យ​អចិន្ត្រៃយ៍​របស់​ទីក្រុង ហេង ហេង​។ កាន់តែ​មាន​ជ​ម្រើ ស​ជា​ម្ចាស់​គម្រោង​ដ៏​វៃឆ្លាត​។ ទទួល​ជួល​ត្រលប់​វិញ​៥​ឆ្នាំ ដោយ​មួយឆ្នាំ​អាច​ចំណេញ​ដល់​ទៅ ២០​ភាគរយ​។ Heng He Group សន្យា​ដោយស្មោះ​ត្រង់​ចំពោះ​ការមិន​ពេញចិត្ត ទៅលើ​គម្រោង​ណាមួយ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ នឹង​ទទួល​ទិញ​ក្នុងតម្លៃ​ដើម​វិញ​។ បំបាត់​នូវ​ការព្រួយបារម្ភ​របស់​អ្នក​យ៉ាងពិត​ប្រាកដ ជួយ​ដល់​អ្នកមាន​ទំនុកចិត្ត អាច​ធ្វើជា​ថៅកែ​បាន​យ៉ាង​ងាយស្រួល​។ 
 
​ទីក្រុង​ហេង​ហេង មាន​គុណភាព​សំណង់​ល្អ​ប្រពៃ សមស្រប​ទៅតាម​ផែន​ការធ្វើ​អាជីវកម្ម គម្រោង​ដ៏​ឈ្លាសវៃ ទទួលបាន​នូវ​ការស្វែងរក​ពី​សំណាក់​អតិថិជន​ជាច្រើន​។ នៅ​ថ្ងៃ​ដែល​បើកសម្ពោធ មានការ​លក់​ចេញ​បាន​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ដែល​ទាំងនេះ​អាច​បញ្ជាក់បាន ពី​រូបភាព​នៃ​ផលិតផល​ដែល​ល្អ របស់​ទីក្រុង ហេង ហេង​។ ការជឿជាក់​របស់​ទីក្រុង ហេង ហេង គឺ​សម្ដី​របស់​អ្នកទិញ ទើប​អាច​បញ្ជាក់​ពី​គុណភាព​ដែល​ល្អ​បាន​។ ឆ្លង​ផុត​ឆ្នាំ​2018​ទៅ Heng He Group នឹង​បន្ត​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ «​រក្សា​ផលិតផល​ឱ្យ​ឋិតថេរ រួមចិត្ត​រួម​កម្លាំង​» ក្រោម​យុទ្ធសាស្ត្រ​ដឹកនាំ​របស់​អគ្គនាយក​ក្រុមហ៊ុន​ឈរជើង​នៅ​ប្រទេស​កម្ពុជា ទៅតាមទស្សនវិស័យ និង​ស្តង់ដា​អន្តរជាតិ អភិវឌ្ឍន៍​ការច្នៃប្រឌិត​។ បន្ត​ការពង្រីក​នៅក្នុង​ប្រទេស​កម្ពុជា និង​វិនិយោគ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​៕














(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com