ការប្រគំតន្ត្រី Bella nova 3 series Live Concert ដែលរៀបចំឡើងដោយក្រុមហ៊ុន Huawei កាលពីថ្ងៃទី១០ ខែធ្នូកន្លងទៅ បានធ្វើឲ្យអ្នកគាំទ្រមានភាពរំភើបរីករាយយ៉ាងខ្លាំង ជាមួយនឹងសម្រែកហ៊ោកញ្ជ្រៀវ និងទះដៃយ៉ាងកងរំពង ជាមួយស្នាមញញឹម។ កម្មវិធីប្រគំតន្ត្រីដ៏រំភើបនេះ ប្រព្រឹត្តទៅនៅឆាកតន្ត្រីដ៏ទំនើប ក្នុងស្ទូឌីយូហង្សមាស នៅផ្សារទំនើបអ៊ីអនម៉ល១ ជាន់ទី៤ ព្រមទាំងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍រស្មីហង្សមាសផងដែរ។
នេះជាជំនួបជាមួយកំពូលតារាសម្តែងល្បី កញ្ញា Bella Ranne តារាថតផ្សព្វផ្សាយ Huawei nova3 series កំពូលតារាចម្រៀង លោក នីកូ,អ្នកនាង សុខ ស្រីនាង លោក សុវត្ថិ មុនីវណ្ណ និងលោក សុវត្ថិ មុនីនាគ បានចូលរួមអង្រួនការប្រគំតន្ត្រីឲ្យកក្រើកផងដែរ។
ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ថ្នាក់លេខ២ ក្នុងពិភពលោក បានរៀបចំការប្រគំតន្ត្រីដ៏អស្ចារ្យនេះឡើង ដើម្បីអបអរសាទរការសម្ពោធស្មាតហ្វូន Huawei nova3 Lite ជាផ្លូវការក្នុងប្រទេសកម្ពុជា ដែលជាស្មាតហ្វូនដែលលក់ដាច់បំផុតប្រចាំឆ្នាំ និងរីករាយទិវាសិទ្ធិមនុស្ស។ កម្មវិធីនេះមានការចូលរួមយ៉ាងច្រើនកុះករ ជាពិសេសមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ម្ចាស់ហាងទូរស័ព្ទជាដៃគូ ដៃគូសហការនៅតាមបណ្តាក្រុមហ៊ុននានា។
កញ្ញា Bella បានស្វាគមន៍អ្នកគាំទ្រជាមួយស្នាមញញឹម និងទឹកមុខស្រស់ស្រាយ រួសរាយរាក់ទាក់ ជាមួយបានបកស្រាយបទចម្រៀងពីរបទយ៉ាងពីរោះ។ កញ្ញា ក៏បានបង្ហាញពីចំណាប់អារម្មណ៍ថា កញ្ញា ពិតជានឹកអ្នកគាំទ្រនៅប្រទេសកម្ពុជាខ្លាំងណាស់ និងពិតជារីករាយ ដែលបានមកប្រទេសកម្ពុជាម្តងទៀត ដោយមានការអញ្ជើញពីក្រុមហ៊ុន Huawei ។ ក្រៅពីបកស្រាយបទចម្រៀង កញ្ញា ក៏បានបង្ហាញពីទឹកមុខដ៏ក្រមិចក្រមើមផ្ទាល់ ដូចទៅនឹងវីឌីអូផ្សព្វផ្សាយពាណិជ្ជកម្ម Huawei nova3 និង nova3i របស់កញ្ញា និងការលេងហ្គេមសប្បាយៗ ជាមួយអ្នកគាំទ្រនៅលើឆាកផងដែរ។
លើសពីនេះទៅទៀត វត្តមានក្នុងការចូលរួមរបស់លោក នីកូ, អ្នកនាង សុខ ស្រីនាង, លោក សុវត្ថិ មុនីវណ្ណ និង លោក សុវត្ថិ មុនីនាគ ក្នុងឈុតសម្លៀកបំពាក់ពណ៌ក្រហមព្រមគ្នា ក៏បានធ្វើឲ្យការប្រគំតន្ត្រីកាន់តែជក់ចិត្ត និងរីករាយកាន់តែខ្លាំង ជាមួយការបកស្រាយបទចម្រៀងពីរោះៗ ព្រមទាំងក្បាច់រាំពិសេសៗ គួរឲ្យចាប់អារម្មណ៍ដែលធ្វើឲ្យការប្រគំតន្ត្រីកាន់តែរស់រវើក។
នៅចុងកម្មវិធី កំពូលតារាចម្រៀងទាំងបួនដួង បានបកស្រាយរួមបទចម្រៀងរួមគ្នា ជាចង្វាក់ប្រពៃណីខ្មែរ ។ រីឯកញ្ញា Bella ក៏បានរាំយ៉ាងសមសួន គួរឲ្យទាក់ទាញផងដែរ។ ក្រៅពីនេះ ក៏មានការលេងហ្គេម សប្បាយៗជាច្រើន ដើម្បីឈ្នះរង្វាន់ជាច្រើនទាំងមុនកម្មវីធី និងក្នុងកម្មវិធី។ មិនតែប៉ុណ្ណោះ អ្នកចូលរួមក៏បានធ្វើតេស្តស្មាតហ្វូន nova3 series ជាមួយបទពិសោធន៍ក្នុងការថតរូបម៉ាឡូយ និងសែលហ្វីម៉ាកប់។
គួរបញ្ជាក់ផងដែរថាស្មាតហ្វូន nova3 Lite បានក្លាយជាស្មាតហ្វូនដែលលក់ដាច់បំផុត ដែលមានតម្លៃត្រឹមតែ ២៥៩ដុល្លារ ។ nova3 Lite មានអេក្រង់កោង 3D ពេញតួ ធំកប់កែម បែបឆកទំហំបង្ហាញ 6.5 FHD+ FullView Display អេក្រង់លាតរហូតដល់ ៩០.១ភាគរយ និងកម្រិតបង្ហាញ ២៣៤៩ * ១០៨០ High Resolution បំពាក់ដោយ AI កាមេរ៉ាបួនគ្រាប់។ កាមេរ៉ាមុខពីរគ្រាប់ ទំហំ ១៦MP + ២MP និងកាមេរ៉ាក្រោយពីរគ្រាប់ ១៣MP + ២MP ថាមពលថ្មរបស់ nova3 Lite មានទំហំធំមហាសាល រហូតដល់ ៤០០០mAh។
ប្រសិនបើអ្នកខកខាន មិនបានទៅទស្សនា ឬទស្សនាការផ្សាយផ្ទាល់ អ្នកអាចទស្សនាតាម៖
(អត្ថបទពាណិជ្ជកម្ម)