ពីនេះ ពីនោះ
រូបត្លុក
ចាស់«ព្រមាន»ទៅក្មេង៖ «ខ្ញុំហូបអំបិល ច្រើនជាង ឯងហូបបាយ»!
× ភ្នំពេញ៖ ចាស់ៗច្រើននិយាយទៅកាន់ក្មេងៗថា គាត់ពិសាអំបិលច្រើនជាងក្មេង«ស៊ី»បាយ។ ឃ្លានេះ ចាស់ៗចង់និយាយប្រាប់ក្មេងថា បើក្មេង ឬយុវជនដែលទើបមានចំណេះតិចតួច មិនគួរពើងដើមទ្រូង ឬគិតថា ខ្លួនឯងចេះលើសគេ លើសឯងនៅលើពិភពលោកនេះទេ។ ជាមួយនឹងឃ្លាដដែលនោះ ចាស់ៗចង់ប្រាប់ក្មេងៗទៀតថា ក្មេងៗ ទោះចេះទ្រឹស្តីប៉ុណ្ណាក៏ដោយ ក៏នៅខ្វះបទពិសោធន៍ដែរ។ ដូច្នេះ ចូរក្មេងៗ កុំពើងដើមទ្រូង កុំគិតថា ខ្លួនឯងជាបុគ្គលអស្ចារ្យជាងគេបំផុតនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com