អត្ថបទពាណិជ្ជកម្ម
«ពិព័រណ៍Promotionចុងឆ្នាំ»ចាប់ផ្តើមហើយ ដោយការរៀបចំកាន់តែធំ និងមានប្រូម៉ូសិនកាន់តែច្រើន
× ពិព័រណ៍ Promotion ចុងឆ្នាំ បានចាប់ផ្តើមហើយ នៅថ្ងៃទី១៤ ខែធ្នូនេះ នៅហាងទំនិញកុមារ បេប៊ី អោតឡេត សាខាវិមានឯករាជ្យ។ បេប៊ី អោតឡេត រៀបចំពិព័រណ៍នេះ ឡើងគគ្រឹកគគ្រេងជាងពិព័រណ៍លើកមុនៗ និងមានរយៈពេលដល់ទៅ៣ថ្ងៃឯណោះ ដើម្បីថ្លែងអំណរគុណដល់អតិថិជនរបស់ខ្លួន ដែលបានគាំទ្រ និងតែងតែគាំទ្រហាងបេប៊ី អោតឡេត រហូតមក។
បេប៊ី អោតឡេត និងក្រុមហ៊ុនលក់ផលិតផលកុមារល្បីៗជាច្រើនដែលចូលរួមក្នុងការតាំងពិព័ណ៍នេះ បានត្រៀមកម្មវិធីពិសេសៗជាច្រើន ដើម្បីទទួលស្វាគមន៍អតិថិជនជាទីស្រឡាញ់របស់ខ្លូន មានដូចជាការលេងហ្គេមដើម្បីឈ្នះរង្វាន់ ការទិញទំនិញបញ្ចុះតម្លៃ ការបង្ហាញម៉ូដកុមារ និងកម្មវិធីសប្បាយៗជាច្រើនទៀត។ កាន់តែពិសេសទៀតនោះ គឺនៅក្នុងរយៈពេលតាំងពិព័រណ៍ ៣ថ្ងៃនេះ អតិថិជននឹងទទួលបានការផ្តល់ប្រឹក្សាយោបល់ ពាក់ព័ន្ធនឹងការថែទាំសុខភាព ពីគ្រូពេទ្យជំនាញជាតិ និងអន្តរជាតិផងដែរ។
កិច្ចសម្ភាសខាងក្រោមនេះ លោកអ្នកនឹងបានជ្រាបកាន់តែលម្អិតពីកម្មវិធីនានា នៅក្នុងពិព័រណ៍ promotion ចុងឆ្នាំនេះ។ សូមទស្សនាដូចតទៅ៖
ដូច្នេះសូមចូលរួមឲ្យបានច្រើនកុះករ នៅបេប៊ីអោតឡេត សាខាវិមានឯករាជ្យ និងសប្បាយរីករាយជាមួយនឹងការទិញទំនិញដ៏ច្រើនសម្បូរបែប ក្នុងឱកាសប្រូម៉ូសិនដ៏អស្ចារ្យនៅចុងឆ្នាំនេះ ក៏ដូចជាទទួលយកចំណេះដឹងថ្មីៗទាក់ទងនឹងការថែទាំសុខភាពកូនៗរបស់លោកអ្នក។
ជាការកត់សម្គាល់ នេះមិនមែនជាលើកទី១ នោះទេ ដែលហាងទំនិញកុមារធំជាងគេមួយនេះ បានរៀបចំពិព័រណ៍ដូចនេះ។ កន្លងមក ហាងបេប៊ី អោតឡេត ធ្លាប់បានទទួលជោគជ័យលើសពីការរំពឹងទុក ក្នុងការរៀបចំពិរព័រណ៍ធំៗចំនួនពីរលើករួចមកហើយ គឺ«ពិព័រណ៍ម្សៅទឹកដោះគោ» និង«ពិព័រណ៍សម្ភារត្រៀមសម្រាល»។ សម្រាប់ពិព័រណ៍ Promotion ចុងឆ្នាំនៅក្នុងពេលនេះ នឹងកាន់តែផ្តល់ភាពសប្បាយរីករាយ និងស្និទ្ធស្នាលបន្ថែមទៀតរវាង ហាងបេប៊ី អោតឡេត និងអតិថិជនរបស់ខ្លួន៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com