អន្តរជាតិ
ព័ត៌មាន​ថៃ​៖ ខ្មែរ​២​នាក់​ស្លាប់ និង​៨​នាក់​របួសធ្ងន់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​
14, Dec 2018 , 4:14 pm        
រូបភាព
ប្រភពព័ត៌មាន Workpoint News
ប្រភពព័ត៌មាន Workpoint News
​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដែល​បាន​កើតឡើង​នៅ​ប្រទេស​ថៃ បាន​បណ្ដាលឱ្យ​មនុស្ស​២​នាក់​ស្លាប់ និង​៨​នាក់​ទៀត​រងរបួស​ធ្ងន់​។ សារព័ត៌មាន​ថៃ​មួយ ឈ្មោះ Workpoint News បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៤​ធ្នូ​នេះ​ថា ជនរងគ្រោះ​ទាំងនោះ គឺជា​ពលករ​ខ្មែរ ដែល​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​។


 
​ប្រភព​ដដែល បន្តថា ពលករ​ខ្មែរ​ទាំងនោះ ត្រូវបាន​ថៅកែ​អនុញ្ញាតឱ្យ​វិល​មកលេង​ស្រុកកំណើត ហើយក៏​បាន​ជួល​រថយន្ត​មួយគ្រឿង ធ្វើដំណើរ​រួមគ្នា​។ លុះ​មកដល់​ចំណុច​សង្កាត់ ប្រាក់​ខ្វាន់ ទី​រួម​ខេត្ត​ស្រះកែវ រថយន្ត​នោះ បាន​ជ្រុល​ចង្កូត​ទៅបុក​ដើមឈើ​នៅ​ជាយ​ផ្លូវ បណ្ដាល​ឲ្យ​រថយន្ត​នោះ​ដាច់​មួយ​កំណាត់​។ 


ប្រភពពីWorkpoint News
 
​សារព័ត៌មាន​ថៃ​ខាងលើ បញ្ជាក់ថា ពលករ​ខ្មែរ​ទាំងនោះ មិនទាន់​បានដឹង​អត្តសញ្ញាណ​លម្អិត​នៅឡើយ​ទេ ដោយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ស្រះកែវ និង​រង់ចាំ​ទាក់ទង​រក​សាច់ញាតិ​ទៅ​ទទួល​៕

Tag:
 សង្គម​
  គ្រោះថ្នាក់​
  ចរាចរណ៍​
  ស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com