ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហានិភ័យជំងឺមហារីកស្បូនត្រូវបានកាត់បន្ថយ ចំពោះម្តាយដែលបំបៅកូនដោយទឹកដោះ
× ស្ត្រីដែលបានបំបៅដោះកូន អាចកាត់បន្ថយជំងឺមហារីកស្រទាប់ស្បូន បាន ១១ ភាគរយ បើធៀបទៅនឹងស្ត្រីដែលមិនបានបំបៅដោះកូន។
ឆ្លងតាមការវិភាគ និងសិក្សាជាច្រើន គ្រូពេទ្យជំនាញបានណែនាំឲ្យស្ត្រីជាម្តាយទាំងអស់ គួរតែព្យាយាមបំបៅដោះកូន ឲ្យបានយ៉ាងតិច ៦ ខែដំបូង ដើម្បីកាត់បន្ថយផលវិបាក និងបញ្ហាសុខភាពនានា។
“មហារីកស្បូន បានក្លាយជាក្តីកង្វល់ដ៏ក្តៅគគុក ហើយក្រុមគ្រូពេទ្យជំនាញ កំពុងសិក្សាស្វែងរកវិធីសាស្ត្រនានា ដើម្បីការពារជំងឺនេះ” នេះបើតាមប្រសាសន៍របស់វេជ្ជបណ្ឌិត Susan Jordan មកពីវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ QIMR Berghofer ប្រទេសអូស្ត្រាលី។
គាត់បន្ថែមទៀតថា ស្ត្រីកាន់តែដឹងច្រើន កាន់តែអាចកាត់បន្ថយជំងឺមហារីក ដែលនឹងកើតលើខ្លួនរបស់ពួកគេ៕
© រក្សាសិទ្ធិដោយ thmeythmey.com