ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
នៅពេលដែល​ហាង​កាហ្វេ ដំណើរការ​ដោយ​ជនពិការ​គ​-​ថ្លង់
17, Dec 2018 , 8:59 am        
រូបភាព
លោក ម៉េង ហ៊ុយ ជាជនពិការភាពផ្នែក គ-ថ្លង់ នៅហាងកាហ្វេ Coffee Socials and Humanity
លោក ម៉េង ហ៊ុយ ជាជនពិការភាពផ្នែក គ-ថ្លង់ នៅហាងកាហ្វេ Coffee Socials and Humanity
Socials Coffee & Humanity ជា​ហាង​កាហ្វេ​មួយ​ខុសពី​ហាង​កាហ្វេ​ដទៃ ដោយសារ​មាន​បុគ្គលិក​ជនពិការ​ភាព​ផ្នែក​គ​-​ថ្លង់​បម្រើការ​។ ហាង​កាហ្វេ​នេះ បើក​ដំណើរការបាន​ជាង​៦​ខែ​មកហើយ និង​មាន​២​ទីតាំង​នៅក្នុង​ធនាគារ​ភ្នំពេញ​ពាណិជ្ជ​(PPCBank)​សាខា​បឹងត្របែក និង​សាខា​អូរឫស្សី​។ មាន​បុគ្គលិក​សរុប​៨នាក់​កំពុង​បម្រើការ​នៅ​ហាង​កាហ្វេ​ទាំង​២​សាខា ក្នុងនោះ​មាន​ជនពិការ​ភាព​ផ្នែក​គ​-​ថ្លង់​៣​នាក់​។ ទោះជា​មិនមែន​បម្រើការ​ដោយ​ជនពិការ​ទាំងអស់ ប៉ុន្តែ​ពួកគេ  ប្រើ​ភាសា​សញ្ញា (Sign Language) ដើម្បី​ទំនាក់ទំនង​គ្នា និង​ទាក់ទង​ជាមួយ​អតិថិជន ដែល​ធ្វើ​ឲ្យ​ទិដ្ឋភាព​ក្នុង​ហាង​កាហ្វេ​មាន​សភាព​ស្ងប់ស្ងាត់​។

 
​លោក Swapnil Deshumkh ជនជាតិ​ឥណ្ឌា និង​ជា​ស្ថាបនិក​ហាង​កាហ្វេ​នេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​បើកហាង​កាហ្វេ​នេះ ដើម្បី​ផ្តល់ឱកាស និង​លើកទឹកចិត្ត​ដល់​ជនពិការ​គ​-​ថ្លង់​នៅ​កម្ពុជា​។ ក្រៅពី​ផ្តល់ឱកាស​បង្ហាញ​សមត្ថភាព​ដល់​ជនពិការ​គ​-​ថ្លង់ លោក Swapnil Deshumkh ចង់ឃើញ​ពួកគេ​ក្លាយជា​សហគ្រិន ដែលមាន​អាជីវកម្ម​ខ្លួនឯង​ទៅ​ថ្ងៃ​អនាគត​។ លោក Swapnil Deshumkh បញ្ជាក់​ដូច្នេះ​៖ «​ខ្ញុំ​បើក​វា​ឡើង​គឺ​ដើម្បី​ផ្តល់ឱកាស​ការងារ និង​លើកទឹកចិត្ត ដល់​ជន​ពិការភាព​ផ្នែក គ​-​ថ្លង់ នៅ​កម្ពុជា​។ លើសពីនេះ​ទៀត នឹង​បង្រៀន​អ្នក​ពិការ​ទាំងនេះ​ឲ្យ​ក្លាយជា​សហគ្រិន និង​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង​»​។
 









Tag:
 ជនពិការ​
 ​គ​
 ​ថ្លង់​
 ​កាហ្វេ​
 ​អា​ជីក​ម្ម​
 ​សហគ្រិន​
© រក្សាសិទ្ធិដោយ thmeythmey.com