ពីនេះ ពីនោះ
ពលរដ្ឋ​ខ្មែរ ប្រើ​ភាសា​ចិន «​កៅអី​» ច្រើនជាង​ពាក្យ​ខ្មែរ «​ជើងម៉ា​»
17, Dec 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​កម្ចី​ពី​បរទេស​ជាច្រើន ត្រូវបាន​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ជា​រៀលរាល់​ថ្ងៃ នៅក្នុង​សំណេរ ឬ​ក្នុង​ការនិយាយ​ឆ្លងឆ្លើយ​គ្នា​ទៅវិញទៅមក​។ ប៉ុន្តែ​ពួកគេ មិនបាន​ដឹងថា ពាក្យ​នេះ​ជា​កម្ចី​ពី​បរទេស​ទេ​។ ទោះបីជា ពាក្យ «​កៅអី​» មាននៅ​ក្នុង​វេច​នា​នុ​ក្រម​ខ្មែរ​ក្តី តែ​សម្តេច​ព្រះសង្ឃ ជួន ណាត មិនបាន​បញ្ជាក់ថា​ជា​ពាក្យ​ខ្មែរ​ឡើយ​។ ពាក្យ​ខ្មែរ ហៅថា «​ជើងម៉ា​» គឺ​ប្រដាប់​សម្រាប់​អង្គុយ​។


 
​តាម​ការបញ្ជាក់​ពី​សម្តេចព្រះសង្ឃរាជ ជួន ណាត «​កៅអី​» ជា​ភាសា​កម្ចី​ពី​ចិន ហើយ​«​ជើងម៉ា​» ជា​ភាសា​ខ្មែរ ជា​តាំង​សម្រាប់​អង្គុយ​,​សម្រាប់​ដេក សម្រាប់​ឈរ ជាដើម​។ ឧទាហរណ៍​៖ យក​កៅអី ឬ​ជើងម៉ា​អង្គុយ និង​លើក​ទឹក​មក​ឲ្យ​ភ្ញៀវ​ផង​។ 
 
​ដោយឡែក​ពាក្យ​ដទៃទៀត​ដែល​មិនមែនជា​ពាក្យ​ខ្មែរ តែ​ពលរដ្ឋ​ខ្មែរ​ប្រើ​វា​ដូចជា​ពាក្យ​ខ្មែរ​នោះ​មានដូចជា វ៉ែនតា​, សៀវភៅ​, កាមេរ៉ា​, កា​តាប​,​លុយ​, ស៊ីក្លូ​, រ៉ឺម៉ក​, កៅស៊ូ​, ហ្វ្រាំង ឬ​ហ្វ្រ​ង់​, ភ្លើង​ហ្វារ​, បេតុង​, កុងតាក់​,​ស៊ីរ៉ូប៍​, លុយ​។​ល​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com