ជាតិ
សង្គមជាតិ
ទេសចរ​អន្តរជាតិ​ជាង​៧៧​ម៉ឺន​នាក់ មក​ទស្សនា​តំបន់ឆ្នេរ​សមុទ្រ​ខ្មែរ ក្នុង​ឆ្នាំ​២០១៨
15, Dec 2018 , 11:29 am        
រូបភាព
រូបពីក្រសួងទេសចរណ៍
រូបពីក្រសួងទេសចរណ៍
​តំបន់ឆ្នេរ​សមុទ្រ​នៅ​ប្រទេស​កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង​៧៧​ម៉ឺន​នាក់ រយៈពេល​១០​ខែ ក្នុង​ឆ្នាំ​២០១៨​នេះ​។ នេះ​បើតាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​ថ្លែង​ក្នុង​សិក្ខាសាលា​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ​លើ​ល​ទី​៧ (​ជុំ​ទី​២) នៅ​ខេត្តកោះកុង នា​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ​។

 
 
​លោក ថោង ខុន រំពឹងថា នឹងមាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​៩២​ម៉ឺន​នាក់ និង​ភ្ញៀវទេសចរ​ជាតិប្រមាណ​៣,៥​លាន​នាក់ ដើរ​ទស្សនា​តាម​ឆ្នេរសមុទ្រ​កម្ពុជា ក្នុង​ឆ្នាំ​២០១៨​នេះ​។ លោក បន្តថា ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​៩​ម៉ឺន​នាក់ និង​ភ្ញៀវទេសចរ​ជាតិប្រមាណ​៦០​ម៉ឺន​នាក់ នឹង​អាច​ចូលទៅ​ខេត្តកោះកុង​។ 
 
​រដ្ឋមន្ត្រី​រូបនេះ មានប្រសាសន៍ថា តាម​ការប៉ាន់ស្មាន តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា អាច​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​១,២​លាន​នាក់ និង ភ្ញៀវទេសចរ​ជាតិប្រមាណ​៤,៥​លាន​នាក់​នៅ​ឆ្នាំ​២០២០ និង​កើន​ដល់​ប្រមាណ​៣​លាន​នាក់​សម្រាប់​ភ្ញៀវទេសចរ​អន្តរជាតិ និង​ភ្ញៀវទេសចរ​ជាតិ កើន​ប្រមាណ​៦​លាន់​នាក់​ក្នុង​ឆ្នាំ​២០៣០៕ 
 

Tag:
 ​ឆ្នេរសមុទ្រ​
  ទេស​រណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com