ពីនេះ ពីនោះ
«​ផ្លែ​ចម្ប៉ាដាក់​» មិនមែន​«​ផ្លែ​ចម្ប៉ា​ដក់​» នោះទេ​
18, Dec 2018 , 7:39 am        
រូបភាព
រូបភាពផ្លែ​ចម្ប៉ាដាក់
រូបភាពផ្លែ​ចម្ប៉ាដាក់
ដោយ: ថ្មីៗ
​ផ្លែឈើ​ម្យ៉ាង​ដែលមាន​សណ្ឋាន​ដូច​ផ្លែ​ខ្នុរ ដែល​គេ​ចំណាំ​ហៅថា​ផ្លែ​«​ចម្ប៉ា​ដក់​» នោះ​មិនមែនជា​ពាក្យ​ត្រឹមត្រូវ​នោះទេ ពាក្យ​ដែល​ពលរដ្ឋ​ត្រូវ​ហៅ​នោះ​គឺ «​ចម្ប៉ាដាក់​»​។ នេះ​បើតាម​ការបកស្រាយ​ពី​សម្តេចព្រះសង្ឃរាជ ជួន ណាត «​ចម្ប៉ាដាក់​» ជា​ផ្លែឈើ​ដែលមាន​រាង​ដូច​ផ្លែ​ខ្នុរ មាន​ផ្លែ​តូចៗ និង​មាន​ក្លិនក្រអូប និង​ផ្អែម​ល្ងាន់​ជាង​ខ្នុរ​បន្តិច​។



​មាន​ពាក្យ​ជាច្រើន​ទៀត​ដែល​ពលរដ្ឋ​និយាយ​ខុសពី​ការសរសេរ ពាក្យ​ទាំងនោះ​មានដូចជា ផ្លែ​រកាំ មិនមែន​ផ្លែ​អង្កាំ​នោះទេ​,​ផ្លែ​បំពេញរាជ្យ មិនមែន​ផ្លែ​កំពីង​រាជ្យ​ទេ​, នំ​គួ​ឆាយ មិនមែន​នំ​កា​ឆាយ​ទេ​, ផ្លែ​ប៉ិកួៈ មិនមែន​ផ្លែ​ប៉ិក​គូក​នោះទេ​, ផ្លែ​ខ្នុរ មិនមែន​ផ្លែ​ខ្នោ​, ផ្លែ​ក្រសាំង មិនមែន​ផ្លែ​កា​សាំង​ទេ​, ផ្លែ​សាវម៉ាវ មិនមែន​ផ្លែ​សៅ​ម៉ា​វ​ទេ ,​ផ្លែ​ក្រខុប ក៏​មិនមែន​ផ្លែ​ម​ខុប​ដែរ​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com