ជាតិ
បុណ្យ​សមុទ្រ​លើក​ទី​៧​នៅ​កោះកុង​ទទួលបាន​ភ្ញៀវ​ជិត​៣៥​ម៉ឺន​នាក់​
17, Dec 2018 , 9:19 pm        
រូបភាព
រូបភាពពីហ្វេសប៉ុកសម្ដេច
រូបភាពពីហ្វេសប៉ុកសម្ដេច
​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧​មាន​ភ្ញៀវ​ទេសចរណ៍​ម្រ​មាណ​៣៥​ម៉ឺន​នាក់​បាន​ចូលរួម​ទស្សនា​កម្សាន្ត​ក្នុង​រយៈពេល​៣​ថ្ងៃ កើនឡើង​ជិត​៦​ដង​បើ​ធៀប​នឹង​ពិធីបុណ្យ​លើក​ទី​៣​ក្នុង​ឆ្នាំ​២០១៣​។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​។​

 
​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១ មាន​ចំនួន​ប្រមាណ ៦​ម៉ឺន​នាក់​, ថ្ងៃទី​២ មាន​ចំនួន​ប្រមាណ ២០​ម៉ឺន​នាក់ និង​ថ្ងៃទី​៣ មាន​ចំនួន​ប្រមាណ ៩​ម៉ឺន​នាក់​។ 


 
​ក្នុងឱកាស​នៃ​ពិធីបុណ្យ​សមុទ្រ​នេះ​ក៏មាន​ការចូលរួម​សម្ដែង​សិល្បៈ​ចំនួន​៤​ប្រទេស​រួមមាន ឥណ្ឌា ឥណ្ឌូណេស៊ី ថៃ វៀតណាម និង​ខេត្ត​ទាំង ៤ ជាប់​ឆ្នេរ​។​ល​។ រួមទាំង​ព្រឹត្តិការណ៍​ទេសចរណ៍​សំខាន់ៗ​ជាច្រើន​មានដូចជា ពិ​ព័​ណ៍​ផលិតផល​ក្នុងស្រុក ពិព័រណ៍​ម្ហូបអាហារ​និង​ផលិតផល​បរទេស ការសម្តែង​សិ​ល្បះ​បុរាណ (​ចាប៉ី​ដង​វៃ​ង​) និង​សម័យ​របស់​សិល្បករ​ជាតិ និង​អន្តរជាតិ សកម្មភាព​កីឡា ក្បួនព្យុហយាត្រា និង​ការកម្សាន្ត​សប្បាយ​ជាច្រើន​ទៀត​។​


 
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​៖ «​កត្តា​សន្តិភាព កត្តា​រីកចម្រើន​ឥតឈប់ឈរ​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ កត្តា​រីកចម្រើន​នៃ​ហេ​ដ្ឋា​រចនា​សម្ពន្ធ ផ្លូវ​ថ្ល​ល់ កត្តា​ផលិតផល និង​គោលដៅ​ទេសចរណ៍​ប្លែកៗ​ដ៏​ទាក់ទាញ ពិសេស​គឺ​ទេសភាព​ដ៏​ទាក់ទាញ​នៃ​តំបន់ឆ្នេរ កោះ និង​តំបន់​អេកូ​ទេសចរណ៍ និង​ការយកចិត្តទុកដាក់​រៀ​ប​ចំ​របស់​គណៈកម្មកា​រ និង​អាជ្ញាធរខេត្ត ការគ្រប់គ្រង​សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន​ដ៏​ល្អ​»​។​


 
​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី អញ្ជើញ​បើក​ជា​ផ្លូវការ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧​បាន​សង្កត់ធ្ងន់ថា ត្រូវ​រក្សា​ឲ្យ​បាន​សមុទ្រ​បៃតង និង​កិត្តិ​នា​ជា​តារា​រះ​នៅ​ភាគ​និរតី និង​លើកទឹកចិត្ត​ឲ្យ​មានការ​អភិវឌ្ឍ បែប​អេកូ​ទេសចរណ៍​ដូច​តារា​សាគរ ដោយ​មិនមាន​ការកាប់បំផ្លាញ​ព្រៃឈើ ហើយ​អេកូ​ទេសចរណ៍​មិន​តម្រូវ​ឲ្យ​មានការ​កាប់បំផ្លាញ​ព្រៃឈើ​នោះទេ តែ​វា​បានទទួល​ប្រយោជន៍​ពី​វិស័យ​ទេសចរណ៍​នេះ ច្រើនជាង​វិស័យ​កសិកម្ម និង​ការពារ​ព្រៃ​បាន​ថែម​ទៀតផង​៕ 


 

Tag:
 ទេសចរណ៍​
  បុណ្យ​សមុទ្រ​
  ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com