ជាតិ
រថយន្ត
រថយន្ត Mercedes ទៅ​បង្អួត​សម្រស់​ដល់​ជើងភ្នំ​វល្លិ នា​ខេត្ត​កែប​
18, Dec 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​កែប​៖ រថយន្ត Mercedes Benz ជា​ប្រភេទ​រថយន្ត​ដ៏​ប្រណិត ដែល​ត្រូវបាន​រចនា​ឡើង​ជាមួយនឹង​រូបរាង​យ៉ាង​ល្អ​ឥត​ទាស់ ព្រមទាំង​បំពាក់​មកជា​មួយ​នូវ​បច្ចេកវិទ្យា​ទំនើបៗ​។ កាលពីពេល​កន្លងទៅ រថយន្ត V-Class នៃ​ត្រកូល Mercedes Benz បានធ្វើ​ដំណើរ​ទៅ​បង្អួត​សម្រស់​ដល់​ចម្ការ​មួយកន្លែង ស្ថិតនៅ​ជើងភ្នំ​វល្លិ ក្នុងភូមិ​សាស្ត្រ​ឃុំ​ដំណាក់​ចង្អើរ ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។

  

 
​រថយន្ត V-Class ជា​ប្រភេទ​រថយន្ត ៧​កៅអី ដែលជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អតិថិជន ដែលជា​អ្នកធ្វើ​ជំនួញ ឬ​អ្នក​ដែលមាន​សមាជិកគ្រួសារ​ច្រើន ដោយ​វា​មាន​តុ​នៅ​កណ្តាល ដែល​ងាយស្រួល​សម្រាប់​លោកអ្នក​ជ​ជជែក​ពិភាក្សា​ការងារ​ក្នុងពេល​ធ្វើដំណើរ ឬ​ទទួលទាន​អាហារ​ជាដើម​។ កៅអី ក្នុង​រថយន្ត ក៏​អាច​ដកចេញ​បានដែរ ដើម្បី​ទុក​លំហ​សម្រាប់​ទុកដាក់​អីវ៉ាន់​របស់លោក​អ្នក​។ រថយន្ត V-Class មាន​ច្រើន​ពណ៌ ដូចជា​ពណ៌​ស ពណ៌​ខ្មៅ និង​ពណ៌​ទឹកប្រាក់​ជាដើម​។ រថយន្ត​ម៉ាក Mercedes Benz មិន​ត្រឹមតែ​អាច​បើកបរ​តែ​នៅក្នុង​ទីក្រុង ដែលមាន​ផ្លូវ​រលោង​ស្អាត​នោះទេ ប៉ុន្តែ​រថយន្ត​ទំនើប​ប្រណិត Mercedes ក៏​អាច​បើក ឆ្លងកាត់​ផ្លូវ​ក្រហេងក្រហូង​,​ឆ្លងកាត់​ភក់​, ទៅកាន់​តំបន់ភ្នំ​ផងដែរ​។ ទៅដល់​តំបន់ភ្នំ គឺ​រឹតតែ​ធ្វើ​ឲ្យ V-Class នៃ​ត្រកូល Mercedes Benz មាន​សម្រស់​កាន់តែ​លេចធ្លោ​មួយកម្រិត​ទៀត​។ 
 
​សូម​ទស្សនា​បណ្តុំ​រូបភាព​ដ៏​ឆើត និង​លេចធ្លោ របស់ V-Class នៃ​ត្រកូល Mercedes Benz​ខាងក្រោម​នេះ​៖












 
​សូមបញ្ជាក់ថា Mercedes Benz ត្រូវបាន​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន​ស្តារ​អូ​តូ ខេ​ម​បូ​ឌា​។ សូម​អញ្ជើញ​ទៅ​ទស្សនា​អគារ​តាំង​បង្ហាញ​រថយន្ត Mercedes Benz ដែលមាន​ទីតាំង​ស្ថិតនៅ​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ព័ត៌មាន​លម្អិត​សូម​ទាក់ទង​ទូរ​សព្ទ​លេខ 017 231 888 ឬ 023 231 888 ៕

Tag:
 យានយន្ត​
 ​រថយន្ត​
 Mercedes
 ​ស្តារ​អូ​តូ​
 ​កែប​
© រក្សាសិទ្ធិដោយ thmeythmey.com