ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំ​ស្ពាយ ឬ​យួរ​កាបូប​ធ្ងន់​ពេក បើ​មិន​ចង់ …
19, Dec 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ស្រី​ភាគច្រើន តែងតែមាន​កាបូប​មួយ​ជាប់​ខ្លួន​ជានិច្ច ដើម្បី​ដាក់​សម្ភារៈ​នានា​។ អ្នកខ្លះ ប្រើ​កាបូបដៃ អ្នកខ្លះ​ប្រើ​បា​បូ​ប​ស្ពាយ​នឹង​ស្មា … សំណួរ តើ​អ្នកដឹង​ទេ​ថា បើ​អ្នក​ប្រើ​កាបូប ឬ​ដាក់​របស់របរ​ក្នុងនោះ​ធ្ងន់​ពេក តើ​វា​អាច​ប៉ះពាល់​ដល់​សុខភាព ឬ​បង្ក​ជា​បញ្ហា​អ្វីដែល​ឬទេ​?


 
​ការ​ស្ពាយ​កាបូប​ធ្ងន់ៗ ក្នុង​រយៈពេល​យូរ ពិតជា​គ្រោះថ្នាក់ និង​ជះឥទ្ធិពល​អាក្រក់​ខ្លាំងណាស់ ចំពោះ​រាងកាយ​របស់​អ្នក ដូចជា ៖
 
1.​ ​ឈឺ​ស្មា ឬ​រាងកាយ​ទាំងមូល​
 
2.​ ​បង្ក​ជា​ស្នាម​ជាំ ដោយសារតែ​ខ្សែរ​កាបូប​
 
3.​ ​អា​ការៈឈឺ​ក្បាល គឺជា​រឿង​ដែល​កើតមាន​ញឹកញាប់ ចំពោះ​អ្នក​យួរ​កាបូប​ធ្ងន់ៗ​
 
4.​ ​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ផាសុកភាព ឬ​ភាព​ពី​ធម្មជាតិ​របស់​អ្នក​
 
5.​ ​ឡើង​តឹង​ណែន ឬ​ស្ពឹក​សាច់ដុំ​ស្មា និង​ក​
 
6.​ ​ភ្នែក​របស់​អ្នក ក៏​ទទួលរង​សម្ពាធ​នេះ​ផងដែរ​
 
7.​ ​ខូច​ដំណើរ​ដោយសារតែ​កាបូប​ធ្ងន់ៗ​បែបនេះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com