ពីនេះ ពីនោះ
យុវវ័យប្រើពាក្យ«ក្ដៀនយោបល់» ឬ«កប់យោបល់»ទំនងចាស់ៗពិបាកយល់
× «ក្ដៀនយោបល់» ឬ«កប់យោបល់» ជាពាក្យយុវវ័យនិយមនិយាយ ដែលចាស់ៗទំនងអាចនឹងវង្វេងក៏ថាបាន។ ថ្វីដ្បិតពាក្យនេះប្រើជាទូទៅក៏ដោយ ប៉ុន្តែភាគច្រើនគេប្រើជាពាក្យភាសានិយាយតែប៉ុណ្ណោះ តែបើឲ្យប្រើជាផ្លូវការនៅក្នុងសំណេរវិញ គេមិនគួរប្រើពាក្យទាំងនេះទេ គេជំនួសដោយប្រើពាក្យថា «ទាល់គំនិត» ឬ«ទាល់យោបល់» ជាដើម។
យុវវ័យដែលទម្លាប់ប្រើពាក្យ «ក្ដៀនយោបល់» ឬ «កប់យោបល់» តែងសំដៅលើភាពអស់យោបល់,អស់គំនិត,អស់ការនិយាយ ជាដើម។ មែនទែនទៅ ពាក្យទាំងនេះ ត្រូវបានយុវវ័យប្រើដោយសំដៅលើ ការគិតមិនចេញ, និយាយមិនចេញ ឬការសរសេរមិនចេញជាដើម។ ឧទាហរណ៍៖ ថ្ងៃនេះខ្ញុំក្ដៀនយោបល់ ប្រឡងអីក៏មិនចេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com