ជាតិ
សេដ្ឋកិច្ច
EU គ្រោង​ផ្តល់ជំនួយ​ជាង​១៣០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​អនុវត្ត​កម្មវិធី​ចំនួន​៣
19, Dec 2018 , 7:59 am        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ក្នុងជំនួបពិភាក្សាការងារ នៅទីសី្តការក្រសួង កាលពីថ្ងៃទី១៧ធ្នូ ឆ្នាំ២០១៨​
លោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ក្នុងជំនួបពិភាក្សាការងារ នៅទីសី្តការក្រសួង កាលពីថ្ងៃទី១៧ធ្នូ ឆ្នាំ២០១៨​
​ភ្នំពេញ​៖ សហភាព​អឺរ៉ុប​(EU) កំពុង​រៀបចំ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ចំនួន​១១៥​លាន​អឺរ៉ូ (​ប្រមាណ​ជាង​១៣០​លាន​ដុ​លា្ល​រ​អាមេរិក​) ដល់​កម្ពុជា​សម្រាប់​បន្ត​អនុវត្ត​កម្មវិធី​សំខាន់ៗ​ចំនួន​៣​។ លោក ច្ស​ច អេ​ដ​ហ្គា (George Edgar) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បញ្ជាក់ប្រាប់​លោក អូន ព័ន្ធមុនីរ័ត្ន  រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដូច្នេះ ក្នុងជំនួប​ពិភាក្សា​ពី​កម្មវិធី​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី​១៧ ខែធ្នូ​។​


 
​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ទៀត តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ចកម្ពុជា​ថា  ហិរញ្ញប្បទាន​ឥត​សំណង​នេះ នឹងត្រូវ​អនុវត្ត​លើ​កម្មវិធី​ចំនួន​៣ គឺ​ទី​១.​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ចំនួន​២២​លាន​អឺរ៉ូ (​ជាង​២៤​លាន​ដុល្លារ​អាមេរិក​) បន្ថែម​។ ទី​២. កម្ម​វី​ធី​ជំរុញ​កំណើនសេដ្ឋកិច្ច វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​(​ផ្នែក​នេសាទ​) ចំនួន​៨៧​លាន​អឺរ៉ូ (១០០​លាន​ដុល្លារ​អាមេរិក​) និង​ទី​៣. កម្ម​វី​ធី​សម្ព័ន្ធ​ភាពប្រែប្រួល​អាកាសធាតុ ដំណាក់កាល​ទី​៣ ចំនួន​៦​លាន​អឺរ៉ូ (​ប្រមាណ​៦,៨​លាន​ដុល្លារ​អាមេរិក​)​។​
 
​ក្នុងជំនួប​នោះ អូន ព័ន្ធមុនីរ័ត្ន បាន​អរគុណ​ការគាំទ្រ​របស់​សហភាព​អឺរ៉ុប និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុ​ជាមួយ​កម្រិត​ទៀត ទន្ទឹមនឹង​ការប្តេជ្ញា​ធ្វើការ​ជាមួយ​ក្រសួង​ជំនាញ​ដើម្បី​ព​ន្លឿ​ន​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់ និង​ទទួល​ជំនួយ​នេះ ឲ្យ​ទាន់​ដើមឆ្នាំ​២០១៩ ៕
 

Tag:
 សេដ្ឋកិច្ច​
  ជំនួយ​
  នេសាទ​
  EU
© រក្សាសិទ្ធិដោយ thmeythmey.com