ជាតិ
អាជ្ញាធរខេត្ត​ព្រះសីហនុ បញ្ជា​ឲ្យ​ក្រុមហ៊ុន អេ​ច​ធី​ធី​អេ​ច បញ្ឈប់​ការជីក​ដី និង​ចាក់ដី​នៅតាម​ដងព្រែក​កោះ​ខ្យង
18, Dec 2018 , 8:59 pm        
រូបភាព
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ
​ភ្នំពេញ​៖ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន អេ​ច​ធី​ធី​អេ​ច អាយ​លែ​ន អ៊ិន​វេស​មេន បញ្ឈប់​ជាបន្ទាន់ សកម្មភាព​ជីក​យក​អាចម៍ដី និង​ការចាក់ដី​បំពេញ​នៅតាម​ដងព្រែក​កោះ​ខ្យង ក្នុង​ឧឡា​ន​ជាតិ​ព្រះសីហនុ «​រាម​»​។ ការបញ្ជា​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ  ធ្វើឡើង​ក្រោយ​ក្រសួងបរិស្ថាន ពិនិត្យឃើញ​សកម្មភាព​របស់​ក្រុមហ៊ុន​នេះ​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​បរិ​សា្ថ​ន​យ៉ាងធ្ងន់ធ្ងរ ពិសេស​ធ្វើ​ឲ្យ​ខូច​ទី​ជម្រាល ប៉ះពាល់​ដល់​ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​ប្រព័ន្ធ​ឆ្នេរ​។​

 
​យោង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១៨​ធ្នូ  ក្រុមហ៊ុន​ខាងលើ ពុំបាន​អនុវត្តន៍​ស្របតាម​ខ្លឹមសារ  ក្នុង​លិខិត​ដែល​បាន​ឯកភាពគ្នា លើ​សំណើសុំ​សាងសង់​កំពង់ចម្លង​បណ្តោះអាសន្ន និង​សំណើសុំ​ជីក​យក​ដី សម្រាប់​សាងសង់​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ដែល​ស្ថិតនៅ​ភូមិ​ខ្យង ឃុំ​អូរជ្រៅ ស្រុក ព្រៃនប់ ខេត្ត​ព្រះសីហនុ​៕ 
 

Tag:
 យន្ត មីន​
 ​ព្រែក​
 ​ដី​
 ​កោះ​ខ្យង​
 ​ឆ្នេរ​រាម​
 ​ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com