អត្ថបទពាណិជ្ជកម្ម
២៥ខេត្ត/រាជធានី
សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា ថ្លែងអំណរគុណ​ក្រុមហ៊ុន Jaguar Land Rover ដែលបាន​គាំទ្រ និងឧបត្ថម្ភ​ថវិកា អភិរក្ស​សត្វ​ដំរី​នៅ​រតនគិរី​
19, Dec 2018 , 3:05 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន​រថយន្ត Jaguar Land Rover Cambodia កាលពី​ថ្ងៃទី​២-៤ ខែធ្នូ ឆ្នាំ​២០១៨​កន្លងទៅ បាន​នាំ​អតិ​ថ​ជន​ដែលជា​ម្ចាស់​រថយន្ត Land Rover ដ៏​ទំនើប និង​ក្រុមការងារ​សរុប​ប្រមាណ​២០​នាក់ ទៅ​ទស្សនា​ភូមិ​ជនជាតិដើម​ភាគតិច​, របាំ​ជនជាតិ និង​បឹង​យក្ស​ឡោម ក្នុង​គោលបំណង​លើកកម្ពស់​វប្បធម៌​ប្រពៃណី​ជនជាតិដើម​ភាគតិច​។ ជា​ពិ​សេ​សេ ក្រុមហ៊ុន Jaguar Land Rover Cambodia និង​អតិថិជន Land Rover បាន​ចូលរួម​គាំទ្រ​សកម្មភាព​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា និង​លើកទឹកចិត្ត​ក្រុមការងារ​អភិរក្ស​សត្វ​ដំរី នៅ​ស្រុក​លំផាត់ ខេត្តរតនគិរី​។

 
 
​ក្រោយ​បាន​ចុះ​ទៅដល់​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា នៅក្នុង​សហគមន៍​កា​ទៀង នៃ​ស្រុក​លំផាត់ ខេត្តរតនគិរី ក្រុមហ៊ុន Jaguar Land Rover Cambodia គាំទ្រ​សកម្មភាព​ការអភិរក្ស​សត្វ​ដំរី​៤​ក្បាល​ចុងក្រោយ​នៅ​រតនគិរី និង​បាន​លើកទឹកចិត្ត​ក្រុមការងារ​អភិរក្ស​សត្វ​ដំរី ដែល​ខិតខំ​លះបង់​កម្លាំងកាយ​ចិត្ត​ក្នុងការ​អភិរក្ស​សត្វ​ដំរី​ទាំងនោះ​។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Jaguar Land Rover Cambodia ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១,៥០០​ដុល្លារ រួមទាំង​ម្ចាស់​រថយន្ត Land Rover ដ៏​ទំនើប បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​មួយចំនួនទៀត​ផងដែរ​។​


 
​ជា​កិច្ច​ឆ្លើយតប លោក ស្រី ខៃ ចិន្តា ម្ចាស់​សណ្ឋាគារ​ទែ​រូ និង​ជា​ប្រធាន​សមាគម​មូលនិធិ​អភិរក្ស​ដំរី​អៃ​រាវ​ត្តា បាន​ថ្លែងអំណរគុណ​ជា​អនេកប្បការ​ចំពោះ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​ក្រុមហ៊ុន Jaguar Land Rover Cambodia និង​ម្ចាស់​រថយន្ត Land Rover រួមទាំង​ក្រុមការងារ ដែល​ជួយ​ជ្រោមជ្រែង​ថែរក្សា និង​អភិរក្ស​សត្វ​ដំរី ដែល​នៅមាន​ចំនួន​តិចតួច​នៅក្នុង​ខេត្ត​រន​គិរី​។ លោក ស្រី ខៃ ចិន្តា ដែល​បាន​ចូលរួម​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម Jaguar Land Rover Cambodia បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​រថយន្ត​ដ៏​ទំនើប​មួយ​នេះ​នឹង​ធ្វើជា​ដៃគូ​សហការ​ជាមួយនឹង​សមាគម​មូលនិធិ​អភិរក្ស​ដំរី​អៃ​រាវ​ត្តា​បន្តទៀត​នៅ​ថ្ងៃ​អនាគត​៕





(អត្ថ​បទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com