ជាតិ
ពលករខ្មែរខុសច្បាប់ ៥១នាក់ ត្រូវបានអាជ្ញាធរថៃបញ្ចូនមកកម្ពុជាវិញ
× ភ្នំពេញ៖ ពលករខែ្មរខុសច្បាប់៥១នាក់ ត្រូវបានអាជ្ញាធរថៃ បញ្ចូនមកកម្ពុជា តាមច្រកប៉ោយប៉ែត ។ ពលករទាំងនោះមានស្រី១៦នាក់ និងកុមារ៥នាក់ ពីបណ្តាខេត្ត-ក្រុងនានា ក្នុងប្រទេស។
យោងតាមរបាយការណ៍កម្លាំងប៉ុស្តិ៍ប៉ោយប៉ែត កាលពីថ្ងៃទី១៩ធ្នូ ឆ្នាំ២០១៨ ពលករទាំងនោះ គឺជាពលរដ្ឋនៅខេត្តបាត់ដំបង ចំនួន២០នាក់ កំពង់ធំ ១៤នាក់ សៀមរាប ៦នាក់ បន្ទាយមានជ័យ៣នាក់ និងខេត្តព្រៃវែង៨នាក់។
កាលពីឆមាសទី១ ឆ្នាំ២០១៨ អាជ្ញាធរបរទេសបានបញ្ចូនពលករខ្មែរត្រឡប់មកកម្ពុជាវិញ ជិត២ម៉ឺននាក់ពីប្រទេសចំនួន១៨ ។ ក្នុងនោះអាជ្ញាធរប្រទេសថៃ បានបញ្ជូនពលករសរុប ១៩, ៣៧៩នាក់៕
Tag:
ពលករ
ខុសច្បាប់
ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com