ជាតិ
CMAC ទទួល​ថវិកា​ជិត​២០​ម៉ឺន​ដុ​លា្ល​រ ពី​អង្គការ​APOPO​សម្រាប់​បោសសម្អាត​មីន​ក្នុង​ខេត្តសៀមរាប​
22, Dec 2018 , 8:59 am        
រូបភាព
រូបបានពី ទំព័រហ្វេសប៊ុករបស់ លោក ហេង រតនៈ អគ្គនាយកស៊ីម៉ាក់
រូបបានពី ទំព័រហ្វេសប៊ុករបស់ លោក ហេង រតនៈ អគ្គនាយកស៊ីម៉ាក់
​ភ្នំពេញ​៖ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា (CMAC) បានទទួល​ថវិកា​គាំទ្រ​ចំនួន​១៩៧,៧៨៦​ដុល្លារ ពី​អង្គការ APOPO សម្រាប់​ប្រតិបត្តិការ​បោសសម្អាត​ចម្ការមីន នៅ​ខេត្តសៀមរាប​។ ថវិកា​គាំទ្រ​នេះ ត្រូវបាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​(MOU) រវាង CMAC និង​APOPO លើ​គម្រោង​សមា​រណកម្ម​កណ្តុ​រហិត​មីន និង​បោសសម្អាត​មីន​កាលពី​ថ្ងៃទី​១៧​ធ្នូ​។

 
​យោងតាម​ខ្លឹមសារ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ គម្រោង​នេះ​មាន​រយៈពេល​១​ឆ្នាំ ដែល​នឹង​ចាប់ផ្តើម​អនុវត្តន៍ នៅ​ថ្ងៃទី​១ មករា​ឆ្នាំ ២០១៩ រហូតដល់​ដាច់​ឆ្នាំ​២០១៩៕
 
 

Tag:
 សេដ្ឋកិច្ច​
  មីន​
  CMAC
  MOU
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com