ជាតិ
អ្នកជំនាញ​៖​ ការបរិភោគ​សាច់​ជំរុញ​ដល់​ការកើនឡើង​កំដៅ​ផែនដី​
22, Dec 2018 , 7:39 pm        
រូបភាព
រូបភាពពីBBC
រូបភាពពីBBC
​ការសិក្សា​មួយ​បស់​សាកលវិទ្យាល័យ Oxford បាន​រកឃើញថា​ផលិតកម្ម​ម្ហូបអាហារ​បានរួម​ចំណែក​ជំរុញ​ដល់​ការកើនឡើង​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​ធ្វើ​ឲ្យ​កំដៅ​ផែនដី​មានការ​កើនឡើង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​សារព័ត៌មាន​BBC​។


 
​ក្រុម​អ្នកស្រាវជ្រាវ​រកឃើញថា សាច់ និង​ផលិតផល​ធ្វើ​ពី​សត្វ​សាច់ បានធ្វើ​ឲ្យ​មានការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​រហូតដល់​ទៅ​ជាង​ពាក់កណ្តាល បើ​ប្រៀបធៀប​នឹង​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ចេញពី​ផលិតកម្ម​ម្ហូបអាហារ​ដែល​មិនមែនជា​សាច់​។ ក្នុងចំណោម​សាច់សត្វ​ទាំងអស់ សាច់គោ និង​សាច់​ចៀម ត្រូវបាន​គេ​រកឃើញថា​ធ្វើឱ្យប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ​ជាងគេ​។ ព្រោះ​សត្វ​ប្រភេទ​ទាំងនោះ​ផលិត​ឧស្ម័ន​កាបូន​ច្រើន​។​
 
​ក្រុមការងារ​អន្តររដ្ឋាភិបាល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ បានផ្តល់​យោបល់​ថា យើង​គួរ​កាត់បន្ថយ​ការទិញ​សាច់ ទឹកដោះគោ ឈី​ស និង​បឺ​រ ហើយ​ងាក​មក​ទទួលទាន​ផលិត​ក្នុងស្រុក​តាម​រដូវ​កាល​វិញ និង​សន្សំសំចៃ​លើ​ការប្រើប្រាស់​ឲ្យ​អស់ពី​លទ្ធភាព​។​
 
​ក្រុមការងារ​អន្តររដ្ឋាភិបាល ស្តីពី​ការប្រែប្រួល​អាកាសធាតុ​បាន​និយាយថា​៖«​យើង​គួរប្រើ​ប្រាស់​អ៊ី​សូ​ឡង​ដើម្បី​កាត់​បន្ថយកំដៅ​ក្នុងផ្ទះ ជំនួស​ការប្រើប្រាស​ម៉ាស៊ីនត្រជាក​, ជិះ​រថភ្លើង ឬ​ឡានក្រុង ជំនួស​ការប្រើប្រាស​រថ​យន្ត​ផ្ទាល់ខ្លួន​»​។ 
 
​លោក Joseph Poore អ្នកសិក្សា​ស្រាវជ្រាវ​បាន​លើកឡើងថា អ្វីដែល​យើង​បរិភោគ​រាល់ថ្ងៃ​គឺ​បានរួម​ចំណែក​បង្ក​ឲ្យ​មាន​បញ្ហា​បរិស្ថាន​នានា​ក្នុង​ពិភពលោក មិន​ថា​ការប្រែប្រួល​អាកាសធាតុ ឬ​ការបាត់បង់​ជីវចម្រុះ​នោះទេ​។ ការកាត់បន្ថយ​ការ​ញាំ​សាច់ និង​ការប្ដូ​ឥរិយាបថ​នៃ​ការរស់នៅ​ប្រចាំថ្ងៃ បាន​ជួយ​ការការពារ​បរិស្ថាន​បាន​មួយចំណែក​ធំ ដោយ​វា​ជួយ​កាត់បន្ថយ​ការបំពុល​បរិយាកាស ការបំពុល​ទឹក រួមទាំង​ការបាត់បង់​ព្រៃឈើ​ផងដែរ​៕ 

Tag:
 បរិស្ថាន​
 ​ឧស្ម័ន​ផ្ទះ​កញ្ចក់​
  អន្តរជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com