ជាតិ
កែប តំបន់ឆ្នេរដ៏ប្រណីតតាំងពីសម័យអាណាព្យាបាលបារាំង
× កែបជាខេត្តទេសចរណ៍តំបន់ឆ្នេរដ៏ប្រណីតមួយនៅកម្ពុជា ដែលត្រូវបានបង្កើតកាលពីឆ្នាំ១៩០៨នាសម័យអាណាព្យាបាលបារាំង។ កាលណោះ កែប ត្រូវបានហៅថា «បុរីកែប» (ឬ Kep-sur-Mer) ជាភាសាបារាំង។ តាមឯកសារស្រាវជ្រាវមួយចំនួន ពាក្យ «កែប» ក្លាយចេញពីពាក្យបារាំង «Le cap» ដែលមានន័យថា ជ្រោយ ឆក ទីខ្ពស់ ឬតំបន់ដីដុះលយទៅសមុទ្រ។
ឆ្នេរកែប មានប្រភេទខ្សាច់សមុទ្រពណ៌ខ្មៅមិនចាញ់តំបន់ឆ្នេរនៃប្រទេសផ្សេងទៀតឡើយ។ កាលពីអតីតកាល កែប ឬឆ្នេរកែបនេះ ជារមណីយដ្ឋានដ៏ពេញនិយមរបស់សម្តេចព្រះវររាជបិតា នរោត្តម សីហនុ ផងដែរ។ បទ «ទីកែប» ដែលជាព្រះរាជនិពន្ធផ្ទាល់របស់ព្រះបរមរតនកោដ្ឋ កាន់តែធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចង់ទៅកម្សាន្តនៅទីនោះយ៉ាងខ្លាំង។
កាលពីអំឡុងឆ្នាំ១៩៦៤ អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ក៏បាននិពន្ធទំនុកច្រៀង និងបទភ្លេងដែលមានចំណងជើងថា «វិស្សមកាលនៅកែប» ក្រោមការដឹកនាំប្រគំតន្ត្រីរបស់លោក មែរ ប៊ុន ផងដែរ។
ក្រុមការងារសារព័ត៌មាន ThmeyThmey បានទៅសម្រាកយកខ្យល់បរិយាកាស និងបរិភោគអាហារថ្ងៃត្រង់នៅទីនោះ នាអំឡុងកម្សាន្តចុងឆ្នាំរបស់ខ្លួន។ ដំណើរកម្សាន្តនេះ មានការចូលរួមឧបត្ថម្ភផងដែរពីបណ្តាក្រុមហ៊ុនមួយចំនួនដូចជា ក្រុមហ៊ុនកូកាកូឡា ក្រុមហ៊ុន Mercedes Benz កសិដ្ឋានធម្មជាតិចំការដំណាក់ (ភ្នំវល្លិ៍) និងលោក អាង គីមអៀង ប្រធានទីភ្នាក់ងារទេសចរណ៍ Great Angkor Tours។
សូមទស្សនាទិដ្ឋភាពដូចខាងក្រោម៖
© រក្សាសិទ្ធិដោយ thmeythmey.com