ជាតិ
បទសម្ភាសន៍
សេដ្ឋកិច្ច
លោក លី វ៉ុ​ង​៖ តុងទីន គួរ​ត្រូវ​បានរៀបចំ​ទៅជា​ទម្រង់​ផ្លូវការ និង​មាន​កិច្ចកា​ពារ​ច្បាស់លាស់​
23, Dec 2018 , 2:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក លី វ៉ុ​ង បាន​បោះ​ពុ​ម្ភ​សៀវភៅ​ចំណងជើង​ថា តុងទីន ដែល​លោក​បាន​ស្រាវជ្រាវ​ជា​សា​រណា​បញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ច្បាប់ កាលពី​ឆ្នាំ​២០១០ ។ តាមរយៈ​ការស្រាវជ្រាវ​នេះ លោក​បាន​រកឃើញថា ក្របខណ្ឌ​ច្បាប់​ស្ដីពី​តុងទីន គឺមាន​នៅក្នុង​សម័យ​ស​ង្គ​ម​រាស្ត្រនិយម តែ​សម័យ​បច្ចុប្បន្ន​ក្រោយនេះ គឺ​ពុំមាន​ច្បាប់ ស្ដីពី​តុងទីន​នោះទេ​។ តែ​លោក​អះអាងថា តុងទីន​នេះ​ក៏​ជា​ទម្រង់​នៃ​កិច្ចសន្យា​មួយ​ផងដែរ ដែលជា​ទូទៅ​កិច្ចសន្យា​ត្រូវ​ស្ថិតនៅក្រោម​ក្រមរដ្ឋប្បវេណី​។​


 
​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក លី វ៉ុ​ង សាស្ត្រាចារ្យ​ច្បាប់ និង​ជា​សមាជិក​ស្ថាបនិក​សមាគម​សាលា​ត្រាជូ ដូចតទៅ​នេះ​៖



 
​ទោះយ៉ាងណា​ការលេង​តុងទីន​ក្នុងសង្គម​ខ្មែរ​សព្វថ្ងៃ​មាន​បញ្ហា​ច្រើន ដែល​សាស្ត្រា​ច្បាប់​រូបនេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​រៀបចំ​តុងទីន​នេះ​ទៅជា​ទម្រង់​ផ្លូវការ​មួយ និង​មាន​យន្តការ​កា​ពារ​ច្បាស់លាស់ ព្រោះថា​ការលេង​តុងទីន ផ្ដល់​គុណប្រយោជន៍​សម្រាប់​ការកៀងគរ​ថវិកា និង​ការ​សន្សំ​របស់​ប្រជាពលរដ្ឋ​៕
 

Tag:
 ​សម្ភាស​
  សេដ្ឋកិច្ច​៖ តុងទីន​
  លី វ៉ុ​ង​
© រក្សាសិទ្ធិដោយ thmeythmey.com