ជាតិ
ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ដឹកនាំ​ដោយ​លោក យឹម ណុល​ឡា
23, Dec 2018 , 4:58 pm        
រូបភាព
លោកទេសរដ្ឋមន្ត្រី យឹម ណុលឡា ប្រធាន និងលោក យឹម ណុលសន អនុប្រធាន​ប្រចាំការ​
លោកទេសរដ្ឋមន្ត្រី យឹម ណុលឡា ប្រធាន និងលោក យឹម ណុលសន អនុប្រធាន​ប្រចាំការ​
​ភ្នំពេញ​៖ លោក យឹម ណុល​ឡា ទេសរដ្ឋមន្ត្រី​ទទួល​បេសកកម្ម​ពិសេស បន្ត​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ (Ecosocc)​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ។ លោក យឹម ណុល​ឡា មាន​អនុប្រធាន​៣​រូប ដោយ​លោក យឹម ណុល​សន ទទួលបន្ទុក​ប្រចាំការ​ដែលមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី លោក លី គឹម​សុខ លោក អ៊ីវ ថុង និង​លោក ឆ​យ អូន មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។​

 
​តាម​ព្រះរាជក្រឹត្យ​ដដែល ក្នុងចំណោម​សមាជិក​អចិន្ត្រៃយ៍​ជាង​៥០​រូប មាន​១១​រូប​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ២០​រូប​ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង​២២​រូប​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​។ លោកស្រី ស៊ុន សុគន្ធ​មាលា ក៏​ជា​សមាជិក​ម្នាក់​ដែលមាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ផងដែរ​។​
 



 
​ជាមួយគ្នានេះ លោក អ៊ុន វ៉ាល់​ឡឺ​រ៉ូ ដែលជា​សមាជិក​ក្រុមប្រឹក្សា កាន់តំណែង​ជា​អគ្គលេខាធិការ​ដោយមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី រីឯ​លោក ប៉ិច សុខា​ជា​អគ្គលេខាធិការរង​ដែលមាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​។ អគ្គលេខាធិការរង​៥​រូប​ទៀត មាន​២​រូប​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង​៣​រូប​ឋានៈ​ស្មើ​អគ្គនាយក​។​
 


​គួរបញ្ជាក់​ផងដែរ​ថា លោក ឡេង ស្រេង ដែលជា​សមាជិក​ម្នាក់​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ បានទទួល​មរណភាព​ក្នុង​អាយុ​៤៦​ឆ្នាំ​ដោយ​រោគាពាធ កាលពី​ថ្ងៃទី​១៥ ខែធ្នូ​៕
 

Tag:
 មហាក្សត្រ​
  អចិន្ត្រៃយ៍​
  រដ្ឋមន្ត្រី​
  ក្រុមប្រឹក្សា​
© រក្សាសិទ្ធិដោយ thmeythmey.com