ជាតិ
គណៈកម្មាធិការ​សិទ្ធិមនុស្ស​៖ លោក កែវ រ៉េមី មាន​អនុប្រធាន​៧​នាក់ និង​សមាជិក​៤០​នាក់​
23, Dec 2018 , 6:29 pm        
រូបភាព
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស​កម្ពុជា
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស​កម្ពុជា
​ភ្នំពេញ​៖ អនុប្រធាន​៧​នាក់ និង​សមាជិក​៨​នាក់​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា (CHRC) ក្រោម​ការដឹកនាំ​របស់​លោក កែវ រ៉េមី មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​កាលពី​ថ្ងៃ​១៧ ខែធ្នូ ឆ្នាំ​២០១៨ ។​

 
​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា ដែលមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី រួមមាន លោក អ៊ិត រ៉ា​ឌី លោក ជេ​ត ជាលី លោក តិច ច័ន្ទ​តារា លោក ប៊ូ គុយ​សេង លោក ជិន ម៉ា​លីន លោកស្រី ហ៊ាន ប៉ូ​លី​ណេ និង​លោក លី ស៊ីណា​។​






 
​បន្ថែម​ពីលើ​នេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា មាន​សមាជិក​៤០​រូប​ទៀត ដោយ​៩​រូប មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី  ១១​រូប​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ៩​រូប​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង​១១​រូប​ឋានៈ​ស្មើ​អគ្គនាយក​។ ក្នុងចំណោម​នោះ មន្ត្រី​២៨​រូប មាន​តួនាទី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​៕
 

Tag:
 សិទ្ធិមនុស្ស​
  កែវ រ៉េមី
© រក្សាសិទ្ធិដោយ thmeythmey.com