ជាតិ
សេដ្ឋកិច្ច
ក្រសួង​ដែនដី រកចំណូលបាន​៩៧​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨
24, Dec 2018 , 12:55 pm        
រូបភាព
​ពី​ខែមករា ដល់ ខែធ្នូ ឆ្នាំ​២០១៨ ក្រសួង​ដែនដី នគរូបនីយកម្ម និង សំណង់ ប្រមូល​ចំណូល​ចូលជាតិ​បាន​ជាង ៣៩០ ៤៧៦​លាន​រៀល (​ប្រមាណ​៩៧​លាន​ដុល្លារ​)​។ នេះ​បើតាម​របាយការណ៍ ដែល​ត្រូវបាន​ផ្សព្វផ្សាយ ក្នុង​សន្និបាត​របស់​ក្រសួង​ដែនដី នៅ​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ ស្តីពី​ការ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩​។​


 
​របាយការណ៍ បញ្ជាក់ថា ចំណូល​ទាំងនោះ រួមមាន ចំណូល​ពី​សេវា​សុរិយោដី​ជាង​១១​លាន​ដុល្លារ​, ចំណូល​ពី​សេវា​សំណង់​ជាង​៤​លាន​ដុល្លារ​, ចំណូល​ពី​ការជួល​ទីតាំង​រោងចក្រ​សហគ្រាស​ជិត​៧​ម៉ឺន​ដុល្លារ​, និង​ចំណូល​ពី​ពន្ធ​លើ​ការផ្ទេរ​អចលនទ្រព្យ​ជាង​៨១​លាន​ដុល្លារ​។ 
 
​សន្និបាត​បូកសរុប​ការងារ​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែន​ដី៕ 
 

Tag:
 ក្រសួង​ដែនដី​
  ចំណូល​ឆ្នាំ​២០១៨
© រក្សាសិទ្ធិដោយ thmeythmey.com